កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតសាងសង់រួចរាល់ហើយ គ្រោងសម្ពោធមុនបុណ្យសមុទ្រមកដល់

2022/08/09 11:24:56 pm        1.5 K

កំពត៖ មន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានរួចរាល់មួយរយភាគរយហើយ។ បច្ចុប្បន្នក្រសួង កំពុងរៀបចំឯកសារជ្រើសរើសក្រុមហ៊ុន​ប្រតិបត្តិ និងថែទាំកំពង់ផែ ដើម្បីឈានទៅសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅមុនពេលបុណ្យ​សមុទ្រនៅខេត្តព្រះសីហនុ ឆ្នាំ២០២២ ។

ឯកឧត្តម សុខ សុគុណ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ ​នៃក្រសួងទេសចរណ៍​ និងជាប្រធាន ចាត់ចែង​គម្រោង GMS TIIG No.3194-CAM បានប្រាប់ឲ្យដឹង នៅថ្ងៃទី៨ ខែសីហា ​ឆ្នាំ២០២២នេះថា ការស្ថាបនាកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ​ស្ថិតក្រោមហិរញ្ញប្បទាន ​របស់ធនាគារADB ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់ការរីក​ចម្រើនប្រកប​ដោយ​ចីរភាព នៅក្នុងមហាអនុតំបន់មេគង្គ(GMS)។

គម្រោងនេះ បានចាប់ផ្តើម បើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ អនុវត្តដោយ​អង្គភាព​គ្រប់គ្រងគម្រោង ​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម បានបញ្ជាក់ថា មកដល់ពេលនេះ ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ​ត្រូវបាន បញ្ចប់​រួចរាល់១០០ភាគរយហើយ ​នៅសល់តែការងារបោសសម្អាតបរិវេណក្រៅអគារបន្តិចបន្តួច។

ឯកឧត្តម ​បានបញ្ជាក់បន្ថែមថា ​បច្ចុប្បន្ន ក្រសួងកំពុងរៀបចំឯកសារជ្រើសរើសក្រុមហ៊ុនប្រតិបត្តិ និងថែទាំកំពង់ផែ ​ហើយបើតាមប្រសាសន៍របស់ថ្នាក់ដឹកនាំ ​កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្រោងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ​នៅមុនបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ឆ្នាំ២០២២នេះ ចូលមកដល់។

ឯកឧត្តម បានបញ្ជាក់ថា​ ក្រោយពេលកំពង់ផែទេសចរណ៍អន្តរជាតិដាក់ឲ្យដឹងណើរការ ភ្ញៀវ​ទេសចរ​អន្តរជាតិតាមនាវា ​នឹងតម្រង់ឆ្ពោះមកកាន់ខេត្តកំពត​ ពេលនោះ កំពង់ផែទេសចរណ៍​អន្តរជាតិនេះ ​នឹងក្លាយជាច្រកសមុទ្រអន្តរជាតិសម្រាប់ភ្ញៀវទេសចរដ៏សំខាន់ និងដំបូងគេ​បង្អស់របស់កម្ពុជា ដែលតភ្ជាប់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសកម្ពុជា ពីខេត្តកំពត ទៅកាន់ពិភពលោក ។

ក្រសួងថា កំពង់ផែនេះ អាចមានសមត្ថភាពទទួលអ្នកដំណើរ ​និងអ្នកទេសចរអន្តរជាតិ បាន ប្រមាណ ១លាននាក់ក្នុងមួយឆ្នាំ។ កំពង់ផែនេះនឹងជួយលើកស្ទួយ វិស័យទេសចរណ៍របស់​កម្ពុជា​ឲ្យងើប ឡើងវិញ ជាពិសេសរមណីយដ្ឋាននានាក្នុងខេត្តកំពត និងទិសដៅតំបន់​ឆ្នេរផ្សេងទៀត ៕ អត្ថបទ៖ អន សារឹម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm