បើទោះទឹកឡើងយឺត តែពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់បានត្រៀមបង្ការជានិច្ច

2022/08/09 11:31:33 pm        663

កំពង់ចាម៖ ទឹកទន្លេមេគង្គកំពង់ចាម ឆ្នាំនេះមានការហក់ឡើងយឺត ហើយបច្ចប្បន្នអ្នកភូមិដែល​រស់​នៅតំបន់ងាយគ្រោះដោយសារទឹកជំនន់នោះ បានត្រៀមលក្ខណៈជួសជុលមធ្យោបាយធ្វើដំណើរ​ដូចជាទូក កាណូត ជាដើម។

ពលរដ្ឋរស់នៅភូមិកោះថ្មី នៃឃុំកោះសូទិន ស្រុកកោះសូទិន ដែលជាតំបន់រងគ្រោះដោយទឹកជំនន់ បានលើកឡើងថា ឆ្នាំនេះទឹកទន្លេហក់ឡើងយឺត ប៉ុន្ដែ អ្នកភូមិពួកគេបានត្រៀមជួសជុល ទូក កាណូត ដើម្បីឆ្លងទៅត្រើយម្ខាង ប្រសិនបើទឹកជន់លិចភូមិ។ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ គឺតែងតែត្រៀមលក្ខណៈ ទុកមុន ជាពិសេសនោះគឺមធ្យោបាយធ្វើដំណើរ មានទូក កាណូត សាឡាង និងត្រៀមចំនីសត្វចិញ្ចឹមមានស្មៅ ចំបើងជាដើម។

សូមជម្រាបជូនថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនាប ឬងាយរងគ្រោះដោយ​ទឹកជំនន់ បានលើកការព្រួយបារម្ភថា ​បើទឹកទន្លេឡើងតូចដូចឆ្នាំទៅ ​គឺពួកគាត់ជួបការលំបាក ក្នុងការងារបង្កបង្កើនផលផងដែរ។

យោងតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តកំពង់ចាមសព្វថ្ងៃ កម្ពស់ទឹកទន្លេមេគង្គ​បានឡើងសន្សឹមៗ មិនដល់កម្រិតដែលត្រូវប្រកាសអាសន្នសម្រាប់ខេត្តកំពង់ចាម-ត្បូងឃ្មុំ គឺកម្ពស់ ១៥.២០សង់ទីម៉ែត្រឡើយ៕ អត្ថបទ៖ ថុង​ សីហា


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        111
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm