សម្បតិ្តវប្បធម៌ខ្មែរ ចំនួន៣០រូប នឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជាវិញ

2022/08/10 12:19:00 am        109

ភ្នំពេញ​ ៖ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Damien Williams អគ្គរដ្ឋអជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូង ក្រុងញូវយ៉ក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ចូលរួមក្នុងពិធីប្រគល់-ទទួល សម្បតិ្តវប្បធម៌ខ្មែរ ចំនួន៣០រូបនេះ នៅទីក្រុងញូវយ៉ក។ ក្រសួង កំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង៣០រូបមក កម្ពុជា ក្នុងពេលវេលាខាងមុខនេះ ហើយក្រសួង នឹងជូនព័ត៌មានបញ្ជាក់បន្ថែមនៅពេលវត្ថុទាំងនេះមកដល់កម្ពុជា។

​លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការបញ្ជូនមកវិញនេះ គឺអាចសម្រេចទៅបានដោយសារកិច្ចសហប្រតិបតិ្តការ និងការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា និងសហរដ្ឋអាមេរិក) និងក៏ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ឱកាសក្នុងការនាំមកវិញនូវព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំ នាសម័យសង្រ្គាម និងអសន្តិសុខ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបតិ្តការ និងការខិតខំប្រឹងប្រែងពីសំណាក់ស្ថាប័ន នានា របស់សហរដ្ឋអាមេរិក ជាពិសេសរដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូង ក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។  ជាមួយនេះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ ស្ថានទូតកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងពិសេសដល់លោកមេធាវី Bradley Gordon និងលោកមេធាវី Steven Heimberg ដែលបានចំណាយពេលអស់ជាច្រើនឆ្នាំ ក្នុងការសហការជាមួយក្រុមការងារកម្ពុជា ដើម្បីស្រាវជ្រាវ និងស្វែងរកមកវិញនូវសម្បតិ្តវប្បធម៌ខ្មែរជាច្រើន មិនអាចកាត់ថ្លៃបាន។

លោកជំទាវ រដ្ឋមន្រី្ត ក៏បានថ្លែងអំណរគុណដល់សារមនី្ទរ និងអ្នកកាន់កាប់សមុច្ច័យឯកជននានា ដែលបានស្ម័គ្រចិត្តប្រគល់មរតកវប្បធម៌ជាតិ មកកម្ពុជាវិញ។ ជាមួយនឹងយុទ្ធនាការសកល លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានអំពាវនាវដល់សារមនី្ទរនានា ក៏ដូចជាអ្នកកាន់កាប់សមុច្ច័យឯកជន នៅទូទាំងពិភពលោក សូមចូលរួមសហការផ្តល់ឯកសារភស្តុតាង និងប្រគល់សម្បតិ្តវប្បធម៌ដែលជាអត្តសញ្ញាណជាតិ ត្រឡប់មកប្រទេសកំណើតវិញ។

សូមបញ្ជាក់ផងដែរថា វត្ថុទាំងនេះ ជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុបុរាណដោយខុសច្បាប់ ដែលត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក សហការជាមួយការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក អនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទ នៃវត្ថុបុរាណរបស់កម្ពុជា។ ក្នុងចំណោមសម្បតិ្តវប្បធម៌ខ្មែរនេះ មានរូបបដិមាសំខាន់ៗ មួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជា៖ រូបចម្លាក់ដ៏វិចិត្រ «ព្រះស្កន្ទគង់លើក្ងោក»និង«ព្រះគណេស» ដែលត្រូវបានលួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេរ អតីតរាជធានី នៃអាណាចក្រខ្មែរ នៅសតវត្សរ៍ទី១០ នៃគ.ស។ ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងសម័យសង្គ្រាម៕​អត្ថបទ​៖ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm