អង្គការ​សង្គ្រោះ​កុមារ​៖ កុមារ​ជាង ៤០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​របប​យោធា​សហភាព​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        196

​មី​យ៉ាន់​ម៉ា៖ យោង​តាម​របាយការណ៍ ​ពី​អង្គការ​សង្គ្រោះ​កុមារ​បាន​ឲ្យ​ដឹង​ថា កុមារ​យ៉ាង​ហោច ៤៣​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ​ឆ្នាំ២០២១​ កន្លងទៅ។​

​អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ​បាន​និយាយ​ថា សហភាព​មី​យ៉ាន់​ម៉ា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត ក្នុង​នោះ​ជនរងគ្រោះ​ដោយសារ​ការ​សម្លាប់​របស់​យោធា មាន​អាយុ​ត្រឹមតែ​ ៦​ឆ្នាំ​ប៉ុណ្ណោះ​។​ ពួកគេបាន​រាយការណ៍​ផង​ដែរ​ថា មនុស្ស​ស្លាប់​ដោយសារ​រដ្ឋប្រហារ​ នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះកើន​ឡើង​ដល់ ៥៣៦​នាក់។​ ខណៈ​ពេល​នោះ​ដែរ មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិលដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​រង​ការ​ចោទប្រកាន់​ពី​បទ​ បំពាន​ច្បាប់​ការសម្ងាត់​ផ្លូវការ​សហភាព​មី​យ៉ាន់​ម៉ា ហើយ​លោកស្រីប្រ​ឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៤​ឆ្នាំ បើសិនជា​លោកស្រីត្រូវ​បាន​ចោទប្រកាន់​ហើយ​នោះ ។​

​លោកស្រី ស៊ូ​ជី ជាមួយ​នឹង​សម្ព័ន្ធមិត្ត​ ៤​នាក់​ទៀត​របស់​លោកស្រីត្រូវ​បាន​ចោទប្រកាន់​កាលពី​សប្តាហ៍​មុន​។​ ការចោទប្រកាន់​ថ្មី​មក​លើ​លោកស្រី​ ស៊ូ​ជី​ នេះ​ដែរបន្ថែម​ពីលើ​ការចោទប្រកាន់​កាល​ពី​មុន ពី​បទ​បំពាន​ការ​នាំ​ចូល​ដោយ​ខុសច្បាប់​វិទ្យុ​ទាក់ទង ការ​បំពាន​ច្បាប់​រឹតត្បិត​ជំងឺ Covid-19​ អំឡុង​យុទ្ធនា​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន និង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​អាច​បណ្ដាល​ឲ្យ​មានការ​ភ័យខ្លាច ឬ​ភិតភ័យ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm