កម្ពុជា​អាច​ទទួល​ប្រេង​ដែល​បាត់​ចំនួន​ ៧០ភាគរយមកវិញ ចំណែក ៣០ភាគរយឲ្យភាគីកប៉ាល់ និងម្ចាស់បំណុល

2022/08/10 12:36:09 am        725

ភ្នំពេញ៖ ឯកឧត្តម​ ម៉េង​ ស័ក្តធារ៉ា​ រដ្ឋលេខាធិការ​ក្រសួងរ៉ែ​ ​និង​ថាមពល​ ​បាន​ថ្លែង​ថា ​កម្ពុជា​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ តាម​ទិដ្ឋភាព​ច្បាប់​ជាតិ និងអន្តរជាតិ ដើម្បី​ទាមទារ​យក​ប្រេង​ដែល​កម្ពុជា​បាន​បាត់​បង់ ហើយ​អាច​នឹង​ទទួល​វិល​ត្រឡប់​មក​វិញ​ចំនួន ៧០ភាគរយ ចំណែក៣០ភាគរយទៀត​ឲ្យ​ទៅ​ភាគីកប៉ាល់ និង​ម្ចាស់​បំណុល របស់​ក្រុមហ៊ុនគ្រីសអែនឺជី ។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន ស្តីពី​វឌ្ឍនភាពរបស់ក្រសួងរ៉ែ និងថាមពល រយៈពេល ០៥ឆ្នាំ រៀបចំ​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉េង ស័ក្តធារ៉ា មានប្រសាសន៍ថា នា​រយៈ​ពេល​ចុង​ក្រោយនេះ កំពុងឯកភាពគ្នាគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានម្ចាស់កប៉ាល់, ម្ចាស់បំណុលធំ របស់ក្រុមហ៊ុនគ្រីសអែនឺជី មក​ចរចារជាមួយភាគីកម្ពុជា ហើយក្រុមហ៊ុនទិញប្រេង បានឯកភាពលើគោលការណ៍ធំៗហើយ ដោយរំពឹងថា នឹង​រៀប​ចំកិច្ចព្រមព្រៀងលម្អិត ដើម្បីចុះហត្ថលេខា និងស្នើសុំគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល នៃ​ការចរ​ចារនេះ។

ឯកឧត្តម បានបន្តថា នៅពេលមានការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាល លើការចរចារនេះ នឹងមានចុះកិច្ចព្រមព្រៀងដោះស្រាយបញ្ហាបានឆាប់ ដោយយើងអាចលក់ប្រេង ហើយយកផលប្រេងនេះ តាមរយៈកិច្ចព្រមព្រៀងប្រេងកាត មកបម្រើផលប្រយោជន៍ជាតិបានវិញ មិនមានការបាត់បង់នោះទេ។

រដ្ឋ​លេខាធិការក្រសួងរ៉ែ បានបន្ថែមថា បច្ចុប្បន្នកប៉ាល់ដឹកនាំប្រេងនេះ កំពុងស្ថិតនៅក្នុងប្រទេសថៃ ដោយភាគីទាំងអស់ បានពឹងពាក់ភ្នាក់ងារឯករាជ្យមួយទៅត្រួតពិនិត្យកប៉ាល់ ដើម្បីត្រួតមើលថាមានបាត់ប្រេង ឬខូចគុណភាពប្រេង ដោយមានការបញ្ជាក់ពីខាងភ្នាក់ងារនោះ ថាបរិមាណប្រេងមិនមានការបាត់បង់ ហើយគុណភាពប្រេង ក៏មិនមានការខូចខាតដែរ ដោយខាងកប៉ាល់បានគ្រប់គ្រងថែទាំប្រេងនោះបានល្អ។

ឯកឧត្តម ម៉េង ស័ក្តធារ៉ា បានបញ្ជាក់ថា ក្នុងពេលវេលានៃការចរចារនេះ តម្លៃប្រេងងើបឡើង រំពឹងថា​ពេល​លក់ប្រេងនេះទៅ អាចទទួលបានចំណូលច្រើនជាងពេលមុនបាត់ ដែលកាលនោះ កម្ពុជា​អាច​ទទួល​បាន​ពីការ​លក់​ប្រេង​នោះ ត្រឹមប្រមាណ៤លានដុល្លារ ក្នុងបរិមាណប្រេងជិត ៣០បារ៉ែល ខណៈបច្ចុប្បន្នកម្ពុជា កំពុង​ទាមទារ​យក​ចំនួន ៧០ភាគរយ ដែលក្នុងនោះ ចំនួន ២៦ភាគរយ ឲ្យទៅភាគីកប៉ាល់ និង៤ភាគរយ ទៅខាងភាគីម្ចាស់បំណុល។

គួរ​បញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបានទទួលប្រេង តាមរយៈការរុករករបស់ក្រុមហ៊ុន គ្រីសអែនឺជី ចំនួនជាង២៩ប៉ារ៉ែល ហើយសារក្រុមហ៊ុននេះ ជំពាក់បំណុលគេ និងប្រកាសក្ស័យធននោះ កប៉ាល់ដឹកប្រេងរបស់កម្ពុជានេះ នៅឆ្នាំ២០២១ ក៏​បាន​បើកយកទៅប្រទេសថៃ រហូតដល់ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវបានអាជ្ញាធរប្រទេសនេះឃាត់ ដោ​យភា​គី​កម្ពុជា​ក៏​បាន​ធ្វើការចរចារក្នុងការនាំប្រេងនេះមកវិញ ប៉ុន្តែ មិនទទួលជោគជ័យទេ ហើយ​កប៉ាល់នោះ បាន​ទៅដល់ប្រទេស​បង់​ក្លា​ដេស និងចុងក្រោយនេះ បានត្រឡប់ និងស្ថិតនៅក្នុងប្រទេសថៃ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm