
អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះ ផ្កាយរណបអ៊ីរ៉ង់ ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសដោយគ្រាប់រ៉ុក្កែតរុស្ស៊ី ដែលបានហោះចេញពីប្រទេសកាហ្សាក់ស្ថាន។
គ្រាប់រ៉ុក្កែត Soyuz បានហោះចេញពីជើងទម្រ តាមពេលកំណត់នៅវេលាម៉ោង ៨ និង ៥២នាទីព្រឹកម៉ោងនៅទីក្រុងម៉ូស្គូ នាថ្ងៃអង្គារនេះ ចេញពីមជ្ឈមណ្ឌលបាញ់រ៉ុក្កែត Baikonurដែលជួលដោយរុស្ស៊ី ។ រយៈពេលប្រហែល ៩នាទីក្រោយការបាញ់បង្ហោះ រ៉ុក្កែត Soyuz បានបញ្ជូនផ្កាយរណបអ៊ីរ៉ង់ Khayyam ចូលទៅកាន់គន្លងតារាវិថី៕