ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ប្រាប់វិទ្យុបាយ័ននៅមុននេះបន្តិចថា “មន្ត្រីអាវុធហត្ថខេត្តកំពង់ធំចំនួនជាង ១០នាក់ ត្រូវបានព្យួរការងារសិន ដើម្បីបើកឲ្យការស៊ើបអង្កេតរបស់គណៈកម្មការចំពោះកិច្ចស្រាវជ្រាវជុំវិញករណីការស្លាប់មនុស្សនៅពេលដែលក្រុមនឹងទៅធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស នៅទីតាំងហាងកាហ្វេជល់មាន់អនឡាញមួយកន្លែងស្ថិតនៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបណ្តាលឲ្យប្រជាពលរដ្ឋម្នាក់បានស្លាប់ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ៕
