
អន្ដរជាតិ៖ រដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់ លោក Joseph Wuបាននិយាយនៅថ្ងៃអង្គារនេះថា ចិនមានគោលបំណងចង់គ្រប់គ្រងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង តាមច្រកសមុទ្រតៃវ៉ាន់ដោយរូបលោក ចាត់ទុកមហិច្ឆតាដ៏ធំធេងនេះ នឹងធ្វើឲ្យប្រែក្រឡាស់ស្ថានការណ៍ជាក់ស្តែងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងរារាំងប្រទេសនានាពីការជួយដល់កោះស្វ័យគ្រប់គ្រងមួយនេះ។
លោកWuបានថ្លែងបែបនេះទៅកាន់សន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិ ស្របពេលដែលកោះតៃវ៉ាន់ ចាប់ផ្តើមសមយុទ្ធយោធាបាញ់គ្រាប់ពិត ដើម្បីធ្វើតេស្តការត្រៀមខ្លួនធ្វើសង្រ្គាមរបស់ពួកគេ ជាការឆ្លើយតបនឹងសមយុទ្ធយោធាកំពុងធ្វើឡើងរបស់ចិន ដែលមានទាំងការបាញ់មីស៊ីលឆ្ពោះទៅកាន់ដែនសមុទ្រជិតកោះមានពលរដ្ឋ ២៣លាននាក់មួយនេះ៕