
អន្ដរជាតិ៖ មនុស្សយ៉ាងហោច ៨នាក់ បានស្លាប់ និង ៦នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅប្រទេសកូរ៉េខាងត្បូង ស្របពេលដែលភ្លៀងធ្លាក់ខ្លាំង បានជន់លិចទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុងមួយនេះ ធ្វើឲ្យផ្លូវថ្នល់ក្នុងសង្កាត់ Gangnam ក្លាយជាទន្លេជន់លិចរថយន្ត និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកដំណើរវិលត្រឡប់ទៅធ្វើការវិញបណ្តើរៗហើយនៅព្រឹកថ្ងៃអង្គារនេះ ក្រោយក្រុមការងារសង្រ្គោះបន្ទាន់ បោសសម្អាតកម្ទេចកម្ទីចេញពីផ្លូវពេញមួយយប់៕
