
អន្ដរជាតិ៖ ទីក្រុង Nagasaki បានគោរពវិញ្ញាក្ខន្ធដល់ជនរងគ្រោះដោយសារការទម្លាក់គ្រាប់បែកបរមាណូសហរដ្ឋអាមេរិក កាលពីរយៈពេល ៧៧ឆ្នាំមុន នៅថ្ងៃទី០៩ ខែសីហានេះ ក្នុងនោះនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishidaបានលើកឡើងពីការព្រមានសារជាថ្មីម្តងទៀររបស់លោកប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ។
អំឡុងពិធីរំឭកខួបនៅសួនសន្តិភាព Nagasaki នាថ្ងៃអង្គារនេះ លោក Kishida បាននិយាយថា ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមានពិត។ លោកសូមអំពាវនាវកុំឲ្យមានកំហុសតែមួយជាមួយអាវុធនុយក្លេអ៊ែរ៕
