កម្ពុជា​លែង​បារម្ភ​រឿង​ស្នាក់នៅ​-​ហូបចុក ក្រោយ​មាន​ពន្លឺ​ច្បាស់លាស់​ពី​ភូមិ​កីឡា​

2022/08/10 04:58:58 pm        268

​ស៊ីហ្គេម៖ បញ្ហា​ស្នាក់នៅ​-​ហូបចុក និង​ការដឹកជញ្ជូនដែលជា​កង្វល់​របស់​ក​ម្ពុ​ជា សម្រាប់​ការត្រៀម​លក្ខណៈ​ស្វាគមន៍​ប្រតិភូ​កីឡាក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ត្រូវបាន​ដោះស្រាយ និង​លែង​បារម្ភ​ទៀតហើយ ក្រោយ​មាន​ពន្លឺ​ច្បាស់លាស់​ពី​ភូមិ​កីឡានៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​កំពុងដំណើរការ​សាងសង់​ដោយ​រលូន។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍​ CAMSOC ​ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​កាលពី​ថ្ងៃទី​០៩ ខែសីហា ក្នុងនោះ​ក៏មាន​ការពិនិត្យ​របាយ​ការណ៍​គណៈកម្មការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន​ផងដែរ។​ ​ឯកឧត្តម​បន្ដថា ដំបូង​ឡើយ​ផែនការ​ A ​ពាក់ព័ន្ធ​នឹង​ការសាងសង់​ភូមិ​កីឡា សម្រាប់​ទទួល​ស្វាគមន៍​ប្រតិភូ​កីឡានៃ​បណ្ដា​ប្រទេស​អាស៊ានគឺមាន​ភាព​តានតឹង ព្រោះ​ខ្លាច​មាន​ភាពយឺតយ៉ាវ មិនទាន់​ពេលវេលា។ ប៉ុន្ដែ​បច្ចុប្បន្ន​ការសាងសង់​ភូមិ​កីឡាទទួលបាន​ពន្លឺ​ច្បាស់លាស់ ដែលមាន​លទ្ធភាព​អាច​ទទួល​ប្រតិភូ​កីឡា​បាន​ប្រមាណ​ជាង ៥​ពាន់​គ្រែ បូករួម​ទាំង​កន្លែង​ហូបចុក​នៅ​ទីនោះ​ស្រាប់ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​ធូរទ្រូង មិនមាន​បញ្ហា​ចោទ​សម្រាប់​ការអនុវត្ត​ផែនការ​ A ​ទៀតឡើយ។​

​សូមបញ្ជាក់ថា ដោយសារ​បញ្ហា​កូ​វីដ​-១៩ បានធ្វើ​ដំណើរការ​សាងសង់​ភូមិ​កីឡា ដែលជា​កន្លែង​ដ៏​សំខាន់សម្រាប់​ត្រៀម​ទទួល​ស្វាគមន៍​ប្រតិភូ ពិសេស​អត្ត​ព​លិ​កដែល​នឹង​មក​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជាមាន​ភាពយឺតយ៉ាវ។ យ៉ាងណាក្ដីគណៈអចិន្ដ្រៃយ៍​ CAMSOC ​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ជំរុញ​ក្រុមហ៊ុន​សាងសង់រហូត​សម្រេចបាន​សមិទ្ធផល​ជា​បន្ដបន្ទាប់។​ ​ប៉ុន្ដែ​ប្រសិនបើ​ផែនការ​ A ​នេះមិន​ទទួលបាន​ជោគជ័យ​ CAMSOC ​ក៏បាន​ត្រៀម​ផែនការ​ B ​ក្នុងការ​ស្វែងរក​សណ្ឋាគា​រ​ផ្កាយ​ប្រាំដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ប្រតិភូ និង​អត្ត​ព​លិ​កដែល​នឹង​មក​ចូលរួម​ប្រកួត ក៏ដូចជា​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        263
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm