បាល់ទាត់៖ ក្លិបអាល្លឺម៉ង់ RB Leipzig បានសំរេចក្នុងការនាំយកត្រលប់មកវិញខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner ពីក្លិបតោខៀវ Chelsea ក្នុងតម្លៃប្រមាណ ២៥លានផោន។ ឆ្នាំ២០២០ Chelsea បាននាំយក Werner ទៅកាន់ Stamford Bridge ក្នុងតម្លៃផ្តាច់កុងត្រា ៤៥លានផោន។
កីឡាករវ័យ ២៦ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៤ឆ្នាំដែលនឹងរក្សារូបគេនៅជាមួយក្លិបចាស់ RB Leipzig ដល់ឆ្នាំ២០២៦។ Timo Werner បានស៊ុតបញ្ចូលទី ២០គ្រាប់ក្នុងការបង្ហាញខ្លួន ៨៩ប្រកួតនៅ Chelsea ឈ្នះពាន UEFA Champions League នៅឆ្នាំ២០២១។ Timo Werner ធ្លាប់ស្ថិតក្នុងគោលដៅរបស់ក្លិបធំជាច្រើននៅអឺរ៉ុបដូចជា Liverpool, Bayern Munich និង Atletico Madrid បន្ទាប់ពីទំរង់លេងដ៏អស្ចារ្យរបស់ខ្លួននៅ Leipzig។
បន្ទាប់ពីផ្លាស់ពី Stuttgart នៅឆ្នាំ២០១៦ Timo Werner បង្ហាញខ្លួនបានសរុប ១៥៩ប្រកួតក្នុងរយៈពេល ៤ឆ្នាំជាមួយ Leipzig ស៊ុតបញ្ចូលទីបានសរុប ៩៥គ្រាប់។ យ៉ាងណាក្តី Chelsea ដែលយកឈ្នះគូប្រជែងជាច្រើនក្នុងការចរចាទិញ Timo Werner នោះ មិនមែនជាទ្រនំជោគជ័យរបស់កីឡាករជំរើសជាតិអាល្លឺម៉ង់រូបនេះឡើយ៕
អត្ថបទ៖នាង សុភាវុធ