លោក Trump ប្រើ​ការចូល​ឆែកឆេរ​គេហដ្ឋាន Mar-a-Lago របស់លោក​ពី​សំណាក់​ FBI ដើម្បី​សុំ​ការ​បរិច្ចាគ​សម្រាប់​យុទ្ធនាការ

2022/08/10 06:12:59 pm        400

​សហរដ្ឋអាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​អង្គារ​បាន​ព្យាយាម​បង្វែរ​ព័ត៌មាន​ដែល​ទីភ្នាក់ងារ FBI បាន​ចូល​ឆែកឆេរ​គេហដ្ឋាន​របស់​លោក​នៅ​រដ្ឋ Florida ទៅជា​ផលប្រយោជន៍​របស់​លោក ដោយ​សំអាង​ដល់​ការស៊ើបអង្កេត​ទៅលើ​សារ​ជា​អត្ថបទ និង​សារ​អេឡិចត្រូនិក ដោយ​ការ​សុំ​ការ​បរិច្ចាគ​សម្រាប់​កិច្ចការ​នយោបាយ​ពី​ក្រុម​អ្នកគាំទ្រ​របស់​លោក​។

​ការ​ឆែកឆេរ​គេហដ្ឋាន​មិន​ធ្លាប់​មាន​នេះ​ បាន​ក្លាយ​ជាការ​រីក​កាន់តែ​ធំ​នៃ​ការស៊ើបអង្កេត​សហព័ន្ធ​ថា ​តើ​លោក Trump បាន​លុបចោល​ ឬ​ដក​ចោល​ឯកសារ​នានា​ពី​សេត​វិមាន ​ឬ​អត់ ខណៈ​លោក​ចុះ​ចេញ​ពី​តំណែង​កាលពី​ខែ​មករា​ ឆ្នាំ​2021​។ ​លោក​ Trump ​នៅតែ​បន្ត​បញ្ចើច​សាធារណជន​ តាមរយៈ​ការ​ឈរ​ឈ្មោះ​តំណែង​ប្រធានាធិបតី​ម្ដងទៀត​នៅ​ឆ្នាំ2024 ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់​ថា ​តើ​លោក​នឹង​ធ្វើ​បែប​នោះ​មែន​ ឬ​យ៉ាងណា​។ ​យោងតាម​មនុស្ស​ម្នាក់​ដែល​បាន​ដឹង​បញ្ហា​នេះ ដីកា​នេះ​ទាក់ទង​នឹង​រដ្ឋ​បាល​បណ្ណាសារជាតិ ​និង​ឯកសារ ដែល​ទទួលខុសត្រូវ​លើ​ការ​រក្សា​ទុក​ឯកសារ​នា​នា​ របស់​ប្រធានាធិបតី ​ដែល​ជា​ឯកសារ​សាធារណៈ និង​ថា ​តើ​មាន​ឯកសារ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​រួចរាល់​នៅ​រមណីយដ្ឋាន Mar-a-Lago របស់​លោក Trump នៅ​ឆ្នេរសមុទ្រ Palm Beach រដ្ឋ Florida ដែរ ឬអត់។

​បុគ្គលិក​ខាងលើ​បាន​និយាយ​ថា ទីភ្នាក់ងារ FBI បាន​រក​ឃើញ​កេស​ដាក់​ឯកសារ ​10 និង​ទូដែក​មួយ ប៉ុន្តែ​ទូដែក​មួយ​ត្រូវ​បាន​ឆែកឆេរ​ទៅ​ពុំ​មាន​អ្វី​នៅ​ខាងក្នុង​នោះ​ទេ​។ ​ក្រុម​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​លោក Donald Trump បាន​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដោយ​កាន់​ទង់ជាតិ ​និង​ផ្ទាំង​បដា​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ ចំពោះ​សកម្មភាព​ចូល​ឆែកឆេរ​របស់ FBI នៅ​គេហដ្ឋាន Mar-a-Lago របស់លោក Trump​។ ជាមួយគ្នា​នោះ​ដែរ គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​ទីភ្នាក់​ងារ FBI ចំពោះ​ការ​ចូល​ឆែកឆេរ​គេហដ្ឋាន​របស់លោក Trump៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm