បាល់ទាត់៖ ក្លិបបិសាចក្រហម Manchester United បានបញ្ចប់ចំណាប់អារម្មណ៍របស់ខ្លួនហើយក្នុងការនាំយកខ្សែប្រយុទ្ធស្វ៊ីស Marko Arnautovic ពីក្លិបអ៊ីតាលី Bologna។ អ្នកចាត់ Manchester United លោក Erik ten Hag ត្រូវបានគេដឹងថា មានបំណងនាំយកកីឡាករវ័យ ៣៣ឆ្នាំរូបនេះមកកាន់ Old Trafford ដោយសារតែលោកធ្លាប់រួមការងារជាមួយ Arnautovic នៅក្លិបហូឡង់ FC Twente។
យ៉ាងណាក្តីគំរោងនេះត្រូវបានលុបចោលវិញ ដោយគេយល់ថា Bologna ទាមទារតម្លៃផ្ទេរខ្ពស់ បូករួមទាំងការរិះគន់មួយចាស់ដៃពីអ្នកគាំទ្រ និងអ្នកវិភាគពីការនាំយកអតីតខ្សែប្រយុទ្ធ West Ham រូបនេះ។ Manchester United បានចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងបរាជ័យក្នុងទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុមភ្ញៀវ Brighton ២-១ ខណៈប្រព័ន្ធប្រយុទ្ធត្រូវបានគេឃើញថាមានបញ្ហាខ្វះចន្លោះច្រើន បើទោះខ្សែប្រយុទ្ធវ័យចំណាស់ Cristiano Ronaldo ផ្លាស់ប្តូរចូលក្តី។
រំលឹកថា Marko Arnautovic ធ្លាប់ជាកីឡាករនៅ Stoke City និង West Ham ស៊ុតបញ្ចូលទី ៤៣គ្រាប់ក្នុងការបង្ហាញខ្លួន ១៨៤ប្រកួត និងបច្ចុប្បន្នជាកីឡាកររបស់ក្លិបអ៊ីតាលី Bologna។ រដូវកាលមុនកីឡាករវ័យ ៣៣ឆ្នាំជំរើសជាតិអូទ្រីសរូបនេះរកបាន ១៤គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣លើកនៅ Serie A៕
អត្ថបទ៖នាង សុភាវុធ