UN៖ ​ការនាំចេញ​របស់​អ៊ុយ​ក្រែ​ន​មាន​សារៈសំខាន់​ចំពោះ​ការផ្គត់ផ្គង់​ស្បៀងអាហារ​ពិភពលោក​

2022/08/10 06:51:26 pm        514

UN៖ អង្គការសហប្រជាជាតិ​និយាយ​ថា សកម្មភាព​ដឹកជញ្ជូន ​នាំចូល និង​នាំ​ចេញពី​កំពង់ផែ​អ៊ុយ​ក្រែ​នគឺជា​ជំហាន​សំខាន់ ​ក្នុង​ការ​ជួយ​ដល់​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ដែល​ត្រូវការ​ខ្លាំង​។ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា វា​មាន​សារៈសំខាន់​ខ្លាំង​ដែល​នាវា​អាច​នាំចេញ​គ្រាប់​ធញ្ញជាតិ​បាន ដោយ​មិន​គិត​ពី​ទិសដៅ​ទៅ​ទីណា​នោះ​ទេ ព្រោះ​ការពិត​វា​កំពុង​ផ្លាស់ប្តូរ​ធ្វើឱ្យ​តម្លៃ​ស្បៀងអាហារ​ទូទាំង​ពិភពលោក​ធ្លាក់ចុះ​។

​នាវា​មួយ​គ្រឿង​ក្នុងចំណោម​នាវា​ដែល​បាន​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ​ក្រោម​កិច្ចព្រមព្រៀង​ដើម្បី​បើក​ការផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ និង​ទប់ទល់​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​បានមក​ដល់​ប្រទេស​ទួរគី ជា​នាវា​ដឹកទំនិញ​ដំបូង​គេ​ដែល​បាន​ទៅដល់​គោលដៅ​របស់ខ្លួន​។ ​ពេលនេះនាវា​ចំនួន 12គ្រឿង​ផ្សេងទៀត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ តាម​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ីដែល​ត្រូវបាន​សម្របសម្រួល​ដោយ​ទួរគី និង​អង្គការសហប្រជាជាតិ​ដោយ ​10​គ្រឿង​នាំចេញ និង​ពីរ​គ្រឿង​នាំចូល​។ ផលិតផល​កសិកម្ម​ប្រហែល 322,000តោន​បាន​ចាក​ចេញពី​កំពង់ផែ​អ៊ុយ​ក្រែ​នភាគច្រើន​ជា​ផលិតផល​ពោត ប៉ុន្តែ​ក៏មាន​ប្រេង​ផ្កាឈូករ័ត្ន និង​សណ្តែក​ផងដែរ​។​

ទោះជា​យ៉ាងណា នាវា​ដឹកទំនិញ​ដំបូង​គេ​ដែល​ចាក​ចេញពី​អ៊ុយ​ក្រែ​ន បានចាក​ចេញពី​កំពង់ផែ Odesa កាលពី​ថ្ងៃទី1 ខែសីហាបាន​ជាប់គាំង​ក្នុងការ​ចែកចាយ​ ដែល​ស្ថានទូត​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​ Beirut បាន​និយាយថា នាវា​ដឹកទំនិញ​ទៅកាន់​ប្រទេស​លី​បង់​ដោយមាន​ផ្ទុក​ពោត​ចំនួន 26,000តោន អ្នកទិញ​បាន​បដិសេធ​មិន​ទទួលយក​ទំនិញ​នោះទេ ដោយសារ​វា​ត្រូវបាន​ដឹកជញ្ជូន​យឺត​ជាង​កិច្ចសន្យា​របស់ខ្លួន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        441
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        345
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm