Barcelona មិនទាន់បាន​ចុះឈ្មោះ​កីឡាករ​ចំណូល​ថ្មីនៅឡើយ ​ខណៈ La Liga បើក​រដូវ​កាល​ចុង​សប្តាហ៍​នេះ​

2022/08/10 07:13:15 pm        64

​បាល់ទាត់៖ ​ក្លិប​ FC Barcelona ត្រូវបាន​គេ​ដឹងថា មិនទាន់បាន​ចុះឈ្មោះ​កីឡាករ​ថ្មី​នៅឡើយ​សំរាប់​ការប្រកួត​នៅ​ក្របខណ្ឌ​លី​គ​អេ​ស្ប៉ា​ញ La Liga ខណៈ​រដូវ​កាល​ថ្មី​នឹង​ចាប់ផ្តើម​ចុង​សប្តាហ៍​នេះ​ដោយ Barcelona ត្រូវ​ជួប​ជាមួយ Rayo Vallecano​។

​​Barcelona កំពុង​តស៊ូ​ជាមួយ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ខ្លួន និង​ត្រូវ​រៀបចំ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​គោល​ការ​របស់ La Liga មានន័យថា ​ក្លឹប​យក្ស​កាតា​ឡាន​មួយ​នេះ​បាន​លក់​ចេញ​ នូវ​ប្រាក់​ចំណូល​អនាគត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ខ្លួន ​ដើម្បី​គោរព​តាម​គោល​ការណ៍ និង​ចុះឈ្មោះ​កីឡាករ​ថ្មី​។​ ​​Barcelona បាន​ចំណាយ​លុយ​ជាង ១២០​លាន​ផោន​ហើយ​នៅ​រដូវក្តៅ​នេះ​ក្នុង​ការ​នាំចូល​កីឡាករ​ថ្មី​ដែល​រួមមាន Robert Lewandowski ពី Bayern Munich, Raphinha ពី Leeds United និង Jules Kounde ពី Sevilla បូករួម​ទាំង​កីឡាករ​ដែល​មកដល់​ដោយ​គ្មាន​តម្លៃ​ផ្ទេរ Andreas Christensen ពី Chelsea និង Franck Kessie ពី AC Milan​។

​​បញ្ហា​ប្រាក់​ឈ្នួល​កីឡាករបាន​ក្លាយជា​បញ្ហា​ចម្បង​របស់​ក្លិប ​បូករួម​ជាមួយនឹង​បំណុល​ជាច្រើន​ទៀត​។ ​​Frenkie de Jong ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​មួយចំនួនទៀត​ដែល​ក្លិប​បាន​ជំពាក់​ប្រាក់​ឈ្នួល បញ្ហា​ប្រាក់​ឈ្នួល​នេះហើយ​ដែល​ធ្វើឱ្យ​កីឡាករ​ហូ​ឡង់​រូបនេះ​មិនទាន់​ច្បាស់​ពី​អនាគត​របស់ខ្លួន​នៅ Nou Camp ស្របពេល Manchester United តាម​ប្រមាញ់​អស់​ជាច្រើន​ខែ​មកហើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm