ក្រុម​មន្ត្រី​អាមេរិក​ព្រួយបារម្ភ ខណៈ​រុស្ស៊ី​បាញ់​បង្ហោះ​ផ្កាយរណប​របស់​អ៊ីរ៉ង់​ដោយ​ជោគជ័យ​

2022/08/10 07:28:24 pm        595

​សហរដ្ឋអាមេរិក៖ រុស្ស៊ី​បាន​បាញ់​បង្ហោះ​ផ្កាយរណប​របស់​អ៊ីរ៉ង់ ​ដោយ​ជោគជ័យចូល​ទៅ​ក្នុង​គន្លង​តារាវិថី ស្រប​ពេល​សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ជុំវិញ​គោលបំណង​នាពេល​អនាគត​របស់​ខ្លួន​។ ​ផ្កាយ​រណប​ដែល​មាន​ឈ្មោះថា Khayyam ត្រូវ​បាន​បាញ់​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ Baikonur របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។

​ប្រទេស​អ៊ីរ៉ង់​បាន​លើក​ឡើង​ថា ផ្កាយរណប​នេះ​នឹងត្រូវ​ប្រើ​សម្រាប់​ត្រួតពិនិត្យ​បរិស្ថាន និង​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទីក្រុង​តេ​អេ​រ៉ង់​ដដែល​។ ​ប៉ុន្តែ​កាលពី​សប្ដាហ៍​មុន ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ប្រាប់​ដល់​សារព័ត៌មាន Washington Post ថា ពួកគេ​បារម្ភ​ថា ​ក្រុង Moscow អាច​ប្រើប្រាស់​ផ្កាយរណប​នេះ ដើម្បី​ឈ្លប​យកការណ៍​លើ​សកម្មភាព​កងទ័ព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​រុស្ស៊ី​បាន​ព្យាយាម​សម្រេច​គោលបំណង​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ក្រុម​មន្ត្រី​បាន​ចោទ​ប្រកាន់​ទីភ្នាក់ងារ​អវកាស Roscosmos របស់​ក្រុង Moscow ថា​ បាន​ប្រាប់​ទីក្រុង​តេ​អេ​រ៉ង់​ថា ខ្លួន​គ្រោង​រក្សា​ការគ្រប់គ្រង​លើ​ផ្កាយរណប​នេះ​រយៈពេល​ជាច្រើន​ខែ ឬ​យូរ​ជាង​នេះ​ ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។

​ប្រភព​នានា​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​បាន​បន្ថែម​ថា ​ផ្កាយរណប​នេះ​អាច​ផ្ដល់​សមត្ថភាព​ខ្ពស់​មិន​ធ្លាប់​មាន​ដល់​រុស្ស៊ី និង​អ៊ីរ៉ង់ក្នុង​ការ​តាមដាន​ស្ទើរ​ជាប់​ជាប្រចាំ​លើ​ចលនា​ និង​មូលដ្ឋាន​នានា​របស់​កងទ័ព​។ ​ប៉ុន្តែ​ទីក្រុង​តេ​អេ​រ៉ង់​បាន​ទាត់ចោល​កាត​ចោទប្រកាន់​ទាំងនោះដោយ​បាន​សង្កត់​ធ្ងន់​ថា ខ្លួន​នឹង​គ្រប់គ្រង​ទាំងស្រុង និង​ធ្វើ​ប្រតិបត្តិការ​ផ្កាយ​រណប​នោះ​ចាប់​ពី​ថ្ងៃ​ទី​មួយ។ ​អ៊ីរ៉ង់​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ពាក្យ​ចចាមអារ៉ាម​អំពី​ការប្រើប្រាស់​រូបថត​របស់​ផ្កាយ​រណប ​សម្រាប់​គោលបំណង​ខាង​យោធា​គឺ​ខុស​ទាំងស្រុង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm