ភ្នំពេញ៖ មន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសលេខទូរស័ព្ទ Hot Line ២៤ម៉ោង លើ២៤ម៉ោង មួយខ្សែ ដើម្បីឱ្យប្រជាពលរដ្ឋតេចូលរាយការណ៍ ក្នុងករណីបានឃើញពីសកម្មភាពបូបខ្សាច់ និងដឹកខ្សាច់បែបអាណាធិបតេយ្យ ហើយក្រសួងនឹងចុះអន្តរាគមន៍ភ្លាមៗ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពរបស់ក្រសួងរ៉ែ និងថាមពល រយៈពេល៥ឆ្នាំ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កន្លងមក មានមតិមួយចំនួន បានលើកឡើងថា មានការបាត់ភ្នំ បាត់ខ្សាច់ ប៉ុន្តែជំនួសមកវិញនូវសំណង់អគារខ្ពស់ៗ ស្គុះស្គាយ ដែលបានកើតចេញពីថ្មភ្នំ និងខ្សាច់។ ចំណែកការលើកឡើងថា ការបាក់ច្រាំងទន្លេ ដោយសារការ បូមខ្សាច់ គឺមុននឹងចេញអាជ្ញាធរបណ្ណឱ្យធ្វើអាជីវកម្ម ក្រសួង បានសិក្សាច្បាស់លាស់។
ឯកឧត្តម បានបញ្ជាក់ថា ការបាក់ច្រាំង គឺដោយសារការធ្វើអាជីវកម្ម មិនគោរពតាមលក្ខខណ្ឌ បច្ចេកទេសត្រឹមត្រូវតាមអាជ្ញាបណ្ណដែលក្រសួងបានកំណត់។ ដូច្នេះ ក្រសួង បានប្រកាសលេខទូរស័ព្ទ Hotline ២៤ម៉ោង លើ២៤ គឺលេខ 095 727 727 ដើម្បីឱ្យពលរដ្ឋខលផ្តល់ដំណឹង ក្នុងករណីបានឃើញ សកម្មភាពបូមខ្សាច់ និងដឹកខ្សាច់បែបអាណាធិបតេយ្យ ហើយក្រសួងនឹងចុះអត្តរាគមន៍ភ្លាមៗ ។
មកដល់បច្ចុប្បន្ននេះ ក្រសួងរ៉ែ និថាមពល បានចេញអាជ្ញាបណ្ណឱ្យធ្វើអាជីវកម្មខ្សាច់ក្នុងទន្លេ និងក្នុងស្ទឹង គឺមានទំហំប្រមាណជាង ២ពាន់ហិកតា ដែលគិតជាភាគរយ ទើបនឹងស្មើ៣% នៃផ្ទៃទន្លេ និង ផ្ទៃទន្លេបាសាក់ប៉ុណ្ណោះ នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម អ៊ឹង ឌីប៉ូឡា ៕ អត្ថបទ៖ គង់ រ៉េន






