បាល់ទាត់៖ ក្លិប Everton បានសំរេចក្នុងការនាំយកខ្សែបម្រើប៊ែលហ្ស៊ិក Amadou Onana ពីក្លិបបារាំង Lille ក្នុងតម្លៃ ៣៣លានផោន។ កីឡាករវ័យ ២០ឆ្នាំរូបនេះមានវត្តមាននៅទឹកដី Goodison Park កាលពីថ្ងៃសៅរ៍នៅពេល Everton ចាញ់ Chelsea ១-០ ក្នុងថ្ងៃបើករដូវកាលថ្មី English Premier League។

West Ham ក៏ធ្លាប់មានចំណាប់អារម្មណ៍លើ Onana និងធ្លាប់ឈានដល់កិច្ចព្រមព្រៀងផងដែរ។ Amadou Onana បានក្លាយជាកីឡាករទី៥ ដែលមកកាន់ Everton បន្ទាប់ពី James Tarkowski, Dwight McNeil, Ruben Vinagre និង Conor Coady។ Amadou Onana បានមកកាន់ Lille កាលពីឆ្នាំ២០២១ ផ្ទេរពីក្លិបអាល្លឺម៉ង់ Hamburger ដោយបង្ហាញខ្លួនបាន ៣១ប្រកួតនៅក្លិបបារាំង។ Everton នឹងត្រូវធ្វើដំណើរទៅទឹកដី Aston Villa ថ្ងៃសៅរ៍នេះសប្តាហ៍ទី២ ក្របខណ្ឌ English Premier League៕
អត្ថបទ៖នាង សុភាវុធ