ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ នៅខេត្តកំពង់ឆ្នាំង ប្រមូលថវិកាបានប្រមាណជាង ២០ម៉ឺនដុល្លារ

2022/08/10 09:50:57 pm        505

កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​នានា និងបន្តពង្រឹងភាពធន់នឹងសហគមន៍” ដោយប្រមូល​ថវិកា​បាន​ប្រមាណ​ជាង​ ២០ម៉ឺនដុល្លារ។

ក្នុងពិធីនេះ មានការចូលរួមពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត, ឯកឧត្តម ជា ហន រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា ឆ្នាំនេះសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ឆ្នាំង ទទួល​បាន​ទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារ​នៅក្នុង​ឱកាស​ប្រារព្ធ​ខួប​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២២។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទំាងអស់ ដែល​បាន​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដោយបានជួយឧបត្ថម្ភជាទឹកប្រាក់ ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា ។ ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម​បានប្តេជ្ញាយកថវិកាទំាងនេះ ទៅជួយឱ្យ​ចំ​គោលដៅ​នៃ​ការ​លំបាក​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ជាជនរងគ្រោះដូចជា ជនចាស់ជរា កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន អ្នក​ផ្ទុក​មេរោគ​អេដស៍ អ្នកមានជំងឺរាំរ៉ៃ ជាពិសេស គឺជួយជនរងគ្រោះនៅពេលជួបនូវគ្រោះធម្មជាតិ ឧបទ្ទវហេតុផ្សេងៗ ដោយមិនបានប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ 

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា៖ ការប្រារព្ធ​ខួប​លើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោម​ប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និង​បន្ត​ពង្រឹង​ភាពធន់នឹងសហគមន៍” ក្នុងគោលបំណង​លើក​កម្ពស់​ការ​យល់​ដឹង​ពី​បញ្ហា​ប្រឈម​ជា​សាកល​នៃ​ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីកៀរគររកមូលនិធិ ដែលជា​ប្រភព​ធនធាន​សម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ ។ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅតែបន្តគោលដៅរួមចំណែកយ៉ាងសកម្ម លើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា នៅក្នុង​បុព្វហេតុ​មនុស្សធម៌ ជាពិសេសការជួយសំរាលទុក្ខលំបាករបស់បងប្អូនប្រជាជន ដែល​ទទួល​រង​នូវ​គ្រោះ​ថ្នាក់​ដោយសារគ្រោះមហន្តរាយផ្សេងៗ ចាស់ជរាឥតទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយ​មាន​កូន​ច្រើន អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺរាំរ៉ៃ ហើយកំពុងត្រូវការនូវជំនួយសង្រ្គោះបន្ទាន់ ជា​ពិសេស គឺយើង​កំពុង​រួម​គ្នា​ជា​មួយ​រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​បន្តទៀត៕ អត្ថបទ៖ ហុង វាស្នា


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        422
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        453
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        582

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm