ក្រសួងកសិកម្ម ក្រុកហ៊ុនចិនចុះ MOU នាំចេញផលិតផលសំបុកត្រចៀកកាំទៅចិន

2022/08/10 09:54:03 pm        882

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center បានចុះលើអនុស្សារណៈយោគយល់គ្នា ក្នុងការនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិន។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចុះអនុស្សារណៈ​យោគ​យល់​គ្នា​ជាមួយភាគីមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ​ដែលស្តីអំពី «ការនាំចេញ​ផលិត​ផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន» នាថ្ងៃទី៨សីហា ម្សិលមិញនេះ ។

តាមរយៈការអនុស្សារណៈយោគយល់គ្នានេះ នឹងជួយពង្រីកទីផ្សារសំបុកត្រចៀកកាំកម្ពុជា និង​ធានាបាននូវស្តង់ដាផលិត ​គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ ។

ឯកឧត្តម បានលើកឡើងថា ទឹកមាត់ត្រចៀកកម្មកម្ពុជាកន្លងមកផលិតសម្រាប់ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅផ្លូវការ។

អនុស្សារណៈយោគយល់គ្នា ​ដែលត្រូវចុះហត្ថលេខានៅពេលនេះ នឹងជួយបើកទីផ្សារចិន​ដែល​ជា​ទីសារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ​ធានាបាននូវស្តង់ដាផលិត គុណភាព​ផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ ឆ្លើយតប​បានតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាមអនាម័យ​នៃអគ្គនាយកដ្ឋានគយចិន។

ផលិតផលមានទីផ្សារ ​ឯកឧត្តម បញ្ជាក់បន្ថែមថា ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការ​ប្រមូលផល ការកែច្នៃ ​ក៏នឹង​ត្រូវបានលើកកម្ពស់ ​ឆ្លើយតប​បានតាម​សេចក្តីត្រូវការ​ទីផ្សារចិន តាម​រយៈការ​លើកកម្ពស់គុណភាពផលិត​ និងកែច្នៃ ស្រមតាមមតិរបស់​លោកប្រធានមជ្ឈមណ្ឌល​បាន​លើកឡើងថា មជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃ​ទឹកមាត់ត្រចៀកកាំ​នៅកម្ពុជា​នា​ពេលអានគតដ៏ខ្លី។

យោងតាមស្ថិតិរដ្ឋបាលព្រៃឈើ ក្នុងឆ្នាំ២០២០ ផ្ទះត្រចៀកកាំនៅទូទាំង២៥រាជធានីខេត្ត មាន​ចំនួន៨៧២ផ្ទះ ​និងអាចផ្តល់ផលចន្លោះពី១-១,៥ តោនក្នុងមួយខែ។បើធៀបនឹងប្រទេស​ប្រទេស​ដ៏ទៃក្នុងតំបន់ដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ​សំបុកត្រចៀកកាំរបស់កម្ពុជា នៅមាន​បរិមាណតិចនៅឡើយ។

បច្ចុប្បន្ននេះ ផ្ទះត្រចៀកកាំមានភាគច្រើននៅតាម​បណ្តាខេត្តនានា​ជាប់សមុទ្រ ហើយត្រចៀកកាំ​ដែល​អាច​បរិភោគបាន ​មាន​តម្លៃ​ចាប់ពី ១ ៥០០-២ ០០០ ដុល្លារក្នុងមួយគីឡូក្រាម ។ ចំណែកសំបុក​ត្រចៀកកាំ​ទើបប្រមូល ​មាន​តម្លៃចាប់ពី៧០០-៩០០ដុល្លារ​ក្នុងមួយគីឡូក្រាម ៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm