ប្រទេស​បារាំង​បាន​ព្រមាន​ពី​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​បំផុត​ ខណៈ​ទន្លេ​រីងស្ងួត​

2022/08/10 10:09:20 pm        812

​បារាំង៖ ប្រទេស​បារាំង​ស្ថិត​នៅ​ក្នុង​ចំណុច​នៃ​រលក​កម្ដៅ​លើក​ទី​៤ ​នៅ​ឆ្នាំនេះ​កាលពី​ថ្ងៃ​អង្គារ ខណៈ​ប្រទេស​នេះ​ប្រឈម​នូវ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ព្រមាន​ថា ​ជា​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​បំផុត​ក្នុង​កំណត់ត្រា​។ ​ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ​បារាំង Meteo France បាន​និយាយ​ថា រលក​កម្ដៅ​បាន​ចាប់ផ្ដើម​នៅ​ភាគ​ខាង​ត្បូង ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រាលដាល​ពាសពេញ​ប្រទេស និង​មាន​រយៈពេល​រហូតដល់​ចុង​សប្តាហ៍​នេះ​។

វីដេអូ​ដែល​ត្រូវ​បាន​ថត​នៅ​តំបន់ Alpes-De Haute-Provence កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ពី​វាល​ស្ងួត​ហែង​មួយ​កន្លែង និង​ដង​ទន្លេ​ដែល​មាន​កម្រិត​ទឹក​ទាប​ជាង​ធម្មតា​។​ ​ពាក់​កណ្តាល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង សីតុណ្ហភាព​នៅ​ពេល​ថ្ងៃ​មាន​រហូតដល់ ៤០​អង្សា​សេ ហើយ​នឹង​មិន​ធ្លាក់​ចុះ​នៅ​ពេល​យប់​ក្រោម ២០​អង្សា​សេ​នោះ​ទេ​។ ទីភ្នាក់ងារ Meteo France និយាយ​ថា រលក​កម្តៅ​ក្នុង​សប្តាហ៍​នេះ​នឹង​មិន​ខ្លាំង​ដូច​កាលពី​ខែ​មុន​នោះទេ ខណៈ​តំបន់​ជាច្រើន​បាន​ជួបប្រទះ​សីតុណ្ហភាព​មិន​ធ្លាប់​មាន​ក្នុង​កំណត់ត្រា​។​ ​រដ្ឋាភិបាល​និយាយ​ថា សីតុណ្ហភាព​ខ្ពស់​កើតឡើង​ក្នុង​អំឡុង​ពេល​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​។ កាលពី​ខែ​កក្កដា ជា​ខែ​ដែល​មាន​ភាព​រាំងស្ងួត​បំផុត​ចាប់​តាំង​ពី​ការ​ព្យាករណ៍​វាស់​ស្ទង់​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ១៩៥៩​។​

​កសិករ​មួយចំនួន​បានចាប់ផ្តើម​ឃើញ​ការធ្លាក់ចុះ​ការផលិត ជាពិសេស​ទិន្នផល​សណ្តែក ផ្កាឈូករ័ត្ន និង​ពោត​។ ការ​រឹតត្បិត​ការប្រើប្រាស់​ទឹក​នៅនឹងកន្លែង មាន​ចាប់ពី​ការហាមឃាត់​ប្រព័ន្ធធារាសាស្ត្រ​នៅពេល​ថ្ងៃ រហូតដល់​ការ​រឹតត្បិត​ការប្រើប្រាស់​ទឹក​សម្រាប់​មនុស្ស សត្វពាហនៈ និង​ដើម្បី​រក្សា​ប្រភេទ​សត្វ​ក្នុង​ទឹក​ឱ្យនៅ​មានជីវិត​។​ រដ្ឋាភិបាល​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ក្រុង​ជាង ១០០ មិនអាច​ផ្តល់​ទឹកស្អាត​តាមរយៈ​ប្រព័ន្ធ​ទឹក និង​ការផ្គត់ផ្គង់​ទឹក​តាម​រថយន្ត​ក្នុង​តម្រូវការ​បានឡើយ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        51
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        110
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm