សម្តេចក្រឡាហោម ជំរុញក្រុមការងារប្រឹងសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ

2022/08/11 12:09:03 am        524

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​ក្រុម​ការងារអន្តរក្រសួង ត្រូវបន្តប្រឹងធ្វើការសម្អាតឲ្យអស់នូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលបាន​លិច​ក្នុង​ទន្លេ កាលពីសម័យសង្រ្គាមនោះ ដើម្បីផ្តល់សុវត្ថិភាពដល់ការដឹកជញ្ជូនតាមផ្លូវទឹក។

សម្ដេច​ក្រឡាហោម ស ខេង នៅក្នុងកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាព​កិច្ចប្រតិបត្តិការ​បោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងទន្លេ នៅថ្ងៃទី១០ ខែសីហា នេះ បានបញ្ជាក់ ថា ការងារ​បោស​សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងទន្លេនេះ មានសារសំ ខាន់​ណាស់ ព្រោះជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបោសសម្អាត​គ្រាប់យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំង​នេះ ដើម្បីឲ្យមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនតាមផ្លូវទឹក។

សម្តេចក្រឡាហោម បានបន្តទៀតថា «ក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និង​ដោះស្រាយ​ករណី​រក​ឃើញ​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ត្រូវមានការតាំងចិត្តខ្ពស់អំពីការងារទាំងនេះ ដោយ​មិនទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ក្នុងបាតទន្លេទៀតឡើយ»។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក CMAC បានធ្វើបទបង្ហាញថា ផែន​ការ​ប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវា នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុក​ពាមជរ ខេត្តព្រៃវែង មានទំហំចំនួន ២៦៨ហិកតា ក្នុងនោះតំបន់ហានិភ័យខ្ពស់ មានចំនួន១៩៧ហិចតា និងតំបន់​ដែលហានិភ័យមធ្យម ចំនួន៧១ហិកតា។

ឯកឧត្តមបានបញ្ជាក់ថា ការបោសសម្អាតសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាភារកិច្ចយ៉ាងសំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការឆ្លើយតបជាកាតព្វកិច្ចជាតិ និងអន្ដរជាតិ។ ការបោសម្អាតគ្រាប់ទាំងនេះ មានប្រយោជន៍យ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចការសន្ដិសុខជាតិ និងផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងដំណើរការស្ដារការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញផងដែរ៕ អត្ថបទ៖ បាន ចក់ 



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm