ចិន​ដក​ការសន្យា​ដែល​ថា ខ្លួន​មិន​បញ្ជូន​កម្លាំង​ទៅកាន់​កោះ​តៃវ៉ាន់ ប្រសិន​ខ្លួន​ត្រូវយក​ដែនដី​មួយ​នេះ​ត្រឡប់មកវិញ​

2022/08/11 05:33:06 pm        554

​ចិន៖ ការិយាល័យ​ក្រុមប្រឹក្សារដ្ឋ​ទទួលបន្ទុក​កិច្ចការ​កោះ​តៃវ៉ាន់ និង​ការិយាល័យ​ព័ត៌មាន​ក្រុម​ប្រឹក្សា​រដ្ឋ​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន បាន​ផ្សព្វផ្សាយ​សៀវភៅ​ស​កាល​ពី​ថ្ងៃ​ពុធ​ដែល​មាន​ចំណងជើង​ថា បញ្ហា​តៃវ៉ាន់ និង​ការ​បង្រួម​បង្រួម​ឡើងវិញ​របស់​ចិន​ក្នុង​យុគសម័យ​ថ្មី។

​ឯកសារ​នោះ​ពុំបាន​រាប់បញ្ចូល​ទាំង​ការសន្យា​ដែល​ថា នឹង​មិន​បញ្ជូន​កម្លាំងយោធា​ ឬ​ក្រុម​បុគ្គលិក​រដ្ឋបាល​ទៅកាន់​កោះ​តៃវ៉ាន់​ទេ ប្រសិនបើ​ចិន​យក​ដែន​កោះ​មួយ​នេះ​ត្រឡប់មកវិញ ដែល​ត្រូវ​បាន​បញ្ជាក់​កាលពី​កន្លងទៅ​តាមរយៈ​សៀវភៅ​ស​។ សៀវភៅ​សនេះ​បាន​សង្កត់ធ្ងន់​ពី​ការ​អះអាង​របស់​ចិន​ដែលថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​នៃ​អតីត​ដែនដី​របស់​ខ្លួន។​ បក្ស​កុម្មុយនីស​ចិន​បង្ហាញ​ពី​ដំណោះ​ស្រាយ និង​ឥរិយាបថ​គ្មាន​ការ​សម្របសម្រួល ចំពោះ​បញ្ហា​នៃ​ការបង្រួបបង្រួម​ជាតិ​ឡើងវិញ​។​ ​សៀវភៅ​សនោះ​បាន​និយាយ​ថា យើង​គឺជា​ចិន​តែមួយ តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ចិន។ នេះ​គឺជា​ការពិត​មិន​អាច​ប្រកែក​បាន ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រវត្តិសាស្ត្រ និង​ច្បាប់​។ កោះ​តៃវ៉ាន់​មិន​ធ្លាប់​ជា​រដ្ឋ​ទេ។ ​ឋានៈ​របស់​ខ្លួន​ជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន គឺ​មិនអាច​ផ្លាស់ប្តូរ​បានឡើយ​។

​ឯកសារ​នេះ​បាន​បង្ហាញ​ថា ​ចិន​ក៏បាន​ដក​ការសន្យា​ផង​ដែរ​ដែលថា ខ្លួន​មិន​បញ្ជូន​កម្លាំង ឬ​ក្រុម​បុគ្គលិក​រដ្ឋបាល​ទៅកាន់​កោះ​តៃវ៉ាន់​នោះ​ទេ បន្ទាប់ពី​យក​ដែនដី​មួយ​នេះ​ត្រឡប់មកវិញ ជា​សញ្ញា​បញ្ជាក់​ពី​ការសម្រេច​របស់​លោក​ប្រធានាធិបតី Xi Jinping ក្នុង​កាត់បន្ថយ​ស្វ័យភាព​នៅ​តិច​ជាង​ការ​លើក​ឡើង​កាលពី​កន្លងទៅ​។​ ​ចិន​ធ្លាប់​បាន​និយាយ​នៅក្នុង​សៀវភៅ​ស​ចំនួន​២ កាលពី​កន្លងទៅ​ស្ដីពី​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ​1993 និង 2000 ថា​ ខ្លួន​នឹង​មិន​បញ្ជូន​កងទ័ព ​ឬ​បុគ្គលិក​រដ្ឋបាល​ទៅ​ឈរជើង​នៅ​ក្នុង​ទឹកដី​កោះ​តៃវ៉ាន់​ទេ បន្ទាប់ពី​ទទួល​បាន​ការ​បង្រួប​បង្រួម​ទឹកដី​ឡើងវិញ​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm