រដ្ឋមន្ដ្រី​ក្រសួង​អប់រំ និង​ប្រធាន​ ERIA ​ចាត់​ទុក​កីឡា​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​សង្គម​ទំនើប​

2022/08/11 05:41:57 pm        461

​ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​សាស្ត្រាចារ្យ​ Hidetoshi Nishimura ​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា​ (ERIA) បានលើកឡើង​ស្រដៀង​គ្នា ដោយ​ចាត់ទុក​កីឡាគឺជា​ផ្នែក​សំខាន់​មួយ​នៃ​សង្គម​ទំនើប។​

​ការលើកឡើង​នេះ ស្របពេល​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា បាន​សហការគ្នា​រៀបចំ​សិក្ខាសាលា​មួយស្ដីពី​ការអភិវឌ្ឍ​តំបន់​ហាត់ប្រាណ និង​លេង​កីឡា​នៅ​តំបន់​អាស៊ានដែល​រៀបចំ​រយៈពេល ២​ថ្ងៃនៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា ដោយមាន​ការចូលរួម​ពី​បណ្ដា​ប្រទេស​អាស៊ាន​ផងដែរ។​ ​ថ្លែង​ក្នុង​ពិធី​បើក ឯកឧត្តម​រដ្ឋមន្ដ្រី ហង់​ជួន ណា​រ៉ុ​ន មានប្រសាសន៍ថា សិក្ខាសាលា​នេះរៀបចំឡើង​ដើម្បី​ចែករំលែក​ចំណេះដឹង និង​ការអនុវត្ត​ល្អៗក្នុងចំណោម​គ្រួសារ​អាស៊ាន ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជនតាមរយៈ​សកម្មភាព​កីឡា ពិសេស​ការជំរុញ​ឲ្យ​មាន​តំបន់​ហាត់ប្រាណ​គ្រប់​បណ្ដា​ប្រទេស ក្នុងន័យ​បង្កើត​កម្មវិធី​កីឡា​ដ៏​ទូលំទូលាយ ដើម្បី​លើកទឹកចិត្ត​ដល់​របៀប​រស់នៅ​ឲ្យ​មាន​សុខ​ភាពល្អ សកម្ម និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជឿនលឿនក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន។​

​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា កីឡា​គឺជា​បាតុភូត​សកល និង​ជា​ធាតុ​ផ្សំ​សំខាន់​នៃ​សង្គម​ទំនើប ដោយ​វា​បាន​បង្រៀន​ពី​តម្លៃ និង​វិន័យ ហើយ​កីឡា​ក៏មាន​តម្លៃសង្គម និង​សេដ្ឋកិច្ច​ដល់​សង្គម​ដែរ ទោះបី​វា​មាន​ទំហំ​ខុសគ្នា​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ក៏ដោយ​។ បន្ថែម​ពីលើ​នេះ ការហាត់​ប្រាណ ឬ​ការកម្សាន្ដ​ក្នុង​កីឡាគឺជា​បទពិសោធន៍ ដែល​កើតចេញពី​ការចូលរួម​ក្នុង​សកម្មភាព​រាងកាយ បញ្ញា ស្មារតី ការច្នៃប្រឌិត និង​វប្បធម៌ ដែល​លើកកម្ពស់​សុខុមាលភាព​បុគ្គល និង​សហគមន៍​ទៀតផង។​ ​ដោយឡែក​លោក​សាស្ត្រាចារ្យ​ Hidetoshi Nishimura ​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួនស្រដៀង​គ្នា​នឹង​ឯកឧត្តម​រដ្ឋមន្ដ្រី​ដែរ ព្រោះ​យល់ថា កីឡា​ក៏មាន​ឥទ្ធិពល​ចំពោះ​សុខុមាលភាព​សង្គម និង​ទំនាក់ទំនង​យ៉ាងខ្លាំង​ជាមួយនឹង​សេដ្ឋកិច្ច។ វិស័យ​កីឡា​បានរួម​ចំណែក​ដល់​សេដ្ឋកិច្ចតាម​មធ្យោបាយ​ជាច្រើន ព្រមទាំង​បាន​បង្កើត​នូវ​ប្រាក់ចំណូល ពិសេស​គឺ​ការតភ្ជាប់​កាន់តែ​ជិតស្និទ្ធ និង​បង្រួបបង្រួម​មនុស្ស​ចម្រុះ ដោយ​មិន​ប្រកាន់​ភេទ ពូជសាសន៍ ឬ​ពណ៌​សម្បុរ។ ហេតុនេះលោក​បាន​ជំរុញ​ឲ្យ​មាន​តំបន់​ហាត់ប្រាណ និង​ការលេង​កីឡា​ឲ្យ​បាន​ច្រើន ដើម្បី​ទាញយក​អត្ថប្រយោជន៍​ជាច្រើន​ពី​ការលេង​កីឡា ពិសេស​ក្នុង​ដំណាក់​ការស្ដារ​ឡើងវិញ ក្រោយ​ជំងឺ​រា​ត​ត្បាល​កូ​វីដ​-១៩ តែម្ដង ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm