ប្រទេស​ចិន​បញ្ចប់​សមយុទ្ធ​យោធា​ដោយ​ជោគជ័យ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​

2022/08/11 07:06:51 pm        876

​ចិន៖ អ្នកនាំពាក្យ​ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើត​ របស់​កងទ័ព​រំដោះប្រជាជន​ចិន​ (PLA) បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើតបានបញ្ចប់​ដោយ​ជោគជ័យ​ នូវ​កិច្ចការ​ផ្សេងៗ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ បន្ទាប់ពី​ប្រតិបត្តិការ​សឹក​មិន​ធ្លាប់មាន​ជាច្រើន​ថ្ងៃ​កន្លងទៅនេះ​។

ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើត​បានរៀបចំ​សមយុទ្ធ​ហ្វឹកហាត់​រួមគ្នា ​នៅក្នុង​តំបន់​ដែនសមុទ្រភាគ​ខាងជើង ភាគ​និរតី និង​ភាគ​អាគ្នេយ៍​ឆ្នេរសមុទ្រ​កោះ​តៃវ៉ាន់ និង​ដែនអាកាស​ដែល​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ការសាកល្បង​មី​ស៊ី​ល​នៅក្នុង​ដែនទឹកភាគ​ខាងកើត​ឆ្នេរសមុទ្រ​កោះ​តៃវ៉ាន់​។​ ​សមយុទ្ធ​នេះ​ផ្តោត​សំខាន់​លើ​ការទប់ស្កាត់ និង​គ្រប់គ្រង​រួម ការវាយលុក​តាម​សមុទ្រ ការវាយប្រហារ​លើដី​គោក ប្រតិបត្តិ​ការគ្រប់គ្រង​ដែនអាកាស ប្រតិបត្តិ​ការប្រឆាំង​នាវាមុជទឹក​រួម និង​ការដឹកជញ្ជូន​ការផ្គត់ផ្គង់​រួមគ្នា​ឡើងវិញ​។ យុទ្ធោបករណ៍​ថ្មីៗ​មួយចំនួន​ដូចជាយន្តហោះ​ចម្បាំង​បំបាំងកាយ ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត និង​យន្តហោះ​ចាក់​បំពេញ​ប្រេង YU-20 បាន​ចូលរួម​នៅក្នុង​សមយុទ្ធ​នេះ​។​

​សមយុទ្ធ​រយៈពេល​ជាច្រើន​ថ្ងៃ​ជុំវិញ​កោះ​តៃវ៉ាន់​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការឈប់​ចត​ក្នុង​ដំណើរ​ទស្សនកិច្ច​ របស់​ប្រធានសភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi នៅ​កោះ​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​។ កាល​ពីពេល​ថ្មីៗ​នេះ ទីបញ្ជាការ​សម្រប​សម​ម្រួ​ល​ភាគ​ខាងកើត បានរៀបចំ​ប្រតិបត្តិការ​សឹក​រួមគ្នា​ជា​បន្តបន្ទាប់ ដែល​រួមមាន​ប្រភេទ​អង្គភាព​សេវាកម្ម និង​កងកម្លាំង​ផ្សេងៗ​នៅក្នុង​ដែនសមុទ្រ និង​ដែនអាកាស​ជុំវិញ​កោះ​តៃវ៉ាន់​។ លោក Shi Yi អ្នកនាំពាក្យ​ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើត ​របស់​កងទ័ព​រំដោះប្រជាជន​ចិន ​(PLA) បាន​និយាយថា កងកម្លាំង​សម្របសម្រួល​នឹង​បន្ត​តាមដាន​យ៉ាង​ដិតដល់​ នូវ​ការផ្លាស់ប្តូរ​ស្ថានភាព​នៅ​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ បន្ត​អនុវត្ត​ការហ្វឹកហ្វឺន និង​ត្រៀមប្រយុទ្ធ រៀប​ចំការ​ល្បាត​ត្រៀមប្រយុទ្ធ​ជាប្រចាំ​ក្នុងទិសដៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        384
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm