ភ្ញៀវទេសចរបរទេស បន្តមានកំណើនចូលមកទស្សនានៅកម្ពុជា

2022/08/11 07:55:09 pm        665

ភ្នំពេញ៖ វត្តមានភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជាក្នុងខែកក្កដា នេះ ចាប់ផ្ដើមមាន​កំណើន​ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ខណៈភាគច្រើនឃើញមាននៅតាមទីតាំងទេសចរណ៍​សំខាន់ៗ​ក្នុងរាជធានីភ្នំពេញ។

ក្រសួងទេសចរណ៍ ទើបបានបញ្ជាក់ថ្មីៗនេះថា ភ្ញៀវទេសចរជាតិ ​និងភ្ញៀវទេសចរអន្តរជាតិ មាន​ចំនួនរហូតដល់ជាង ២៤ម៉ឺននាក់ បានធ្វើដំណើរកំសាន្តជុំវិញប្រទេសកម្ពុជា ក្នុងសប្ដាហ៍ដំបូង​នៃខែសីហានេះ។ ក្នុងនោះភ្ញៀវទេសចរជាតិ មានជាង ២២ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមាន​ចំនួនជាង ២ម៉ឺននាក់។

ខណៈមានកំណើនភ្ញៀវទេសចរនេះ ​ទីតាំងទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ទទួលបាន​ការ​ចូលទស្សនាច្រើន។ ជាក់ស្ដែងសម្រាប់សារមន្ទីរជាតិ ​ដែលមានទីតាំងជិតព្រះបរមរាជវាំង គឺមាន​ភ្ញៀវទេសចរប្រមាណ ១០០ទៅ ១៣០ ​នាក់ចូលទស្សនារៀងរាល់ថ្ងៃ ហើយក៏មានភ្ញៀវទេសចរ​ជាតិ​ចូលទស្សនាប្រមាណ ១២០ ទៅ១៥០នាក់ក្នុង១ថ្ងៃ។

ទីតាំងសំខាន់មួយទៀត គឺស្ថិតនៅសារមន្ទីរទួលស្លែង ​ចំនួនភ្ញៀវទេសចរអន្តរជាតិ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ផងដែរ។ ​នេះជាការលើកឡើងរបស់​ លោក ហង្ស និស្ស័យ ជាប្រធាន​សារមន្ទីរ។ លោក បញ្ជាក់ថា ភ្ញៀវទេសចរបរទេសបានកើនឡើងពីប្រមាណ​ ៥០ ទៅ ៦០នាក់​ក្នុង១ថ្ងៃ មកដល់ចំនួនជាង ២០០នាក់ក្នុងពេលនេះ។ លោក ក៏សង្ឃឹមថា ចំនួនភ្ញៀវទេសចរ​អន្តរជាតិ​បន្តកើនឡើងផងដែរ។

លើកឡើងដូចគ្នាផងដែរ លោក ថុង សុំផល្គុន ជាមគ្គុទេសទេសចរណ៍មួយរូប ដែលកំពុងជូន​ភ្ញៀវបរទេស​មួយ​ក្រុមទស្សនាក្នុងសារមន្ទីរទួលស្លែង​ បង្ហាញនូវភាពសប្បាយចិត្ត។ ភាពសប្បាយចិត្ត ​ដោយសារបច្ចុប្បន្ន ​ចំនួនភ្ញៀវទេសចរបរទេសបន្តកើនឡើង ដែលអាចជួយ​ដល់​ជីវភាព​របស់លោក​ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា​ ដែលធ្វើការពាក់ព័ន្ធវិស័យ​ទេសចរណ៍ដទៃទៀត អាច​ទទួល​បានអត្ថប្រយោជន៍។

ចំពោះភ្ញៀវទេសចរបរទេស​ ដែលភាគច្រើនជាដំណើរកំសាន្តមកកម្ពុជា​ជាលើកទីមួយ បានលើក​ឡើង​ពី​ការពេញចិត្តចំពោះកម្ពុជា​ ដោយប្រជពលរដ្ឋរួសរាយរាក់ទាក់ ​ទេសភាពស្អាត មាន​ប្រវត្តិសាស្រ្ត និងរឿងជាច្រើនដែលមានភាពទាក់ទាញ។ ពួកគាត់ ក៏លើកឡើងដែរថា កម្ពុជា ជា​ជម្រើស​ដ៏ល្អមួយក្នុងការដើរកំសាន្តសម្រាប់ជនបរទេស។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ទីតាំងសំខាន់ដែលស្រូបទាញភ្ញៀវទេសចរ​បាន​ច្រើនជាងគេ ​គឺខេត្តសៀមរាប ​បន្ទាប់មកគឺខេត្តព្រះសីហនុ កំពត កែប ​ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm