កម្ពុជាមានរោងចក្រដំណើរការចំនួន ១ ៨៤៩ រោងចក្រ ផ្តល់ការងារចំនួនជាង ​៩៧ ម៉ឺនកន្លែង

2022/08/11 07:59:52 pm        459

ភ្នំពេញ៖ កម្ពុជាមានរោងចក្រដំណើរការសរុប ចំនួន ១ ៨៤៩ រោងចក្រ គិតត្រឹមឆ្នាំ២០២១ បង្កើត​ការងារ​ធ្វើជាង ៩៧ម៉ឺន កន្លែងដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់ប្រាក់ចំណូល​ដល់ប្រជាពលរដ្ឋ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញរបាយការណ៍សមិទ្ធផល​សំខាន់ៗ​សម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល៥ឆ្នាំ ២០១៧-២០២១​ ក្នុងសន្និសីទសារព័ត៌មាន ​នៅថ្ងៃទី១១ ខែសីហា នៅអង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល។

រោងចក្រដំណើរការមានចំនួន ១ ៨៤៩ រោងចក្រ ស្ថិតនៅក្នុង ២៥រាជធានី-ខេត្ត មានការកើន​ឡើង​ចំនួន ៣២៧រោងចក្រ ស្មើនឹង ២១.៤៨% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក​ ដែលនៅក្នុងឆ្នាំ ២០១៧ រោងចក្រដំណើរការមានចំនួន ១ ៥២២ រោងចក្រ។

រោងចក្រកើតថ្មីក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មាន​ចំនួន ៩៦២ រោងចក្រ ខណៈ រោងចក្របិទទ្វារ​ឈប់​ដំណើរការក្នុងរយៈពេល៥ឆ្នាំ មានចំនួន ៦៩២រោងចក្រ។

កម្លាំងពលកម្មសរុប មានចំនួន ៩៧០ ៤៨៧នាក់ ក្នុងនោះមាន ស្រីចំនួន ៧៤៧ ៧០០នាក់ ស្មើនឹង ៧៧.០៤% មានការថយចុះចំនួន ១១ ៧១៦ នាក់ ស្មើនឹង ១.១៩% បើធៀប ទៅនឹងរយៈពេល៥ឆ្នាំ​កន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ​កម្លាំងពលកម្មសរុបមានចំនួន ៩៨២,២០៣នាក់។

ចំណែក ទុនវិនិយោគសរុប មានចំនួនជាង ១៣,៤៧៤ លានដុល្លារអាមេរិក មានការកើនឡើង​ចំនួន​ជាង ៤ ០៦៤លានដុល្លារអាមេរិក ស្មើនឹង ៤៣.១៩% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លង មក ដែល​នៅក្នុងឆ្នាំ ២០១៧ ទុនវិនិយោគសរុបមានចំនួនជាង ៩ ៤១០ ​លានដុល្លារអាមេរិក។

តម្លៃបរិមាណផលិតផលសរុបនៃរោងចក្រដំណើរការ ​មានចំនួនជាង ៥ ៩៣៣ លានដុល្លារអាមេរិក ក្នុងនោះមាន ​តម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមាន​ចំនួនជាង ១ ៥៦០ លានដុល្លារ​អាមេរិក និងតម្លៃបរិមាណផលិតផលនាំចេញមានចំនួនជាង​ ៤ ៣៧៣ លានដុល្លារអាមេរិក៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm