មនុស្ស២នាក់ស្លាប់ ករណីបាក់ដីនៅក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ

2022/08/11 10:05:32 pm        781

កោះកុង៖ មនុស្ស២នាក់បានស្លាប់ និង២នាក់ផ្សេងរបួសធ្ងន់ស្រាល ក្នុងករណីបាក់ដី​នៅក្នុងរូងទី៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាទៃលើ ​ស្រុកថ្មបាំងខេត្តកោះកុង។

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែសីហា នេះថា ករណីកម្រនឹងជួបប្រទះនេះ បានកើតឡើងវេលាម៉ោងជិត៧យប់ថ្ង្ងៃទី១០ ខែសីហា ម្សិលមិញ ដោយទីតាំងកើតហេតុឆ្ងាយដាច់ស្រយោលប្រមាណ ២០គីឡូម៉ែត្រពីទីរួមស្រុក។

លោកអភិបាលស្រុកថ្មបាំង បន្ថែមថា ៤ថ្ងៃនេះ ភ្លៀងធ្លាក់ជោគជាំស្ទើរគ្រប់មូលដ្ឋាន ដែលជា​ហេតុធ្វើចរន្តទឹកហូរពីលើខ្នងភ្នំច្រោះចុះក្រោមបង្កឱ្យបាក់ដីនៅរូងទី៣ របស់​ក្រុមហ៊ុន​វ៉ារី​អគ្គិសនី​តាទៃលើ បណ្តាលឱ្យស្លាប់​មនុស្សចំនួន ២នាក់ប្រុស និង​រងរបួសធ្ងន់​ចំនួន២នាក់។ បច្ចុប្បន្ន​លោក​បានណែនាំដល់ម្ចាស់ក្រុមហ៊ុនត្រូវដកកម្លាំងកម្មករមករកទីកន្លែងសុវត្ថិភាពរង់ចាំអាកាសធាតុអំណោយណាពេលទើបចុះធ្វើការតាមផែនការ ចៀសវាងបញ្ហាគ្រោះថ្នាក់បន្តកើតមានឡើង។

ជនរងគ្រោះដោយសារការបាក់ដីសង្កត់លើស្លាប់២នាក់ ទី១.ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិមេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត និងទី២.ឈ្មោះ អ៊ុត ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។សាកសពបានតម្កល់ទុកនៅវត្តថ្មបាំង រង់ចាំ​សាច់ញាតិ​មកទទួលយកធ្វើបុណ្យតាមប្រពៃណី ដោយ​ក្រុមហ៊ុនអគ្គិសនីតាទៃលើ​ ក៏ត្រៀមដោះស្រាយសំណងទូទាត់ចំពោះសពជនរងគ្រោះ។

ដោយឡែកអ្នករងគ្រោះរបួសវិញ ទី១.ឈ្មោះ ចេន ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មាន​ទីលំនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់) និងទី២-ឈ្មោះ បៀន អាយ ភេទប្រុស អាយុ៣១ឆ្នាំ ​មានទីលំនៅភូមិកណ្តាល ឃុំពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (របួសស្រាល)។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm