ការព្រួយបារម្ភ​ពី​ប្រេងឥន្ធនៈ​នៅ​ហុង​គ្រី ខណៈ​បំពង់​បង្ហូរ​ប្រេង​រុស្ស៊ី​ត្រូវបាន​ផ្អាក​

2022/08/11 10:08:23 pm        683

​ហុង​គ្រី៖ ក្រុមហ៊ុន​ប្រេង​រដ្ឋ​ប្រទេស​ហុង​គ្រី និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​នៃ​ស្ថានីយ​ប្រេងឥន្ធនៈ​របស់​ប្រទេស​នេះ​បាន​អំពាវ​នាវ​ដល់​សាធារណជន ដោយ​សុំ​ឱ្យ​អតិថិជន​កាត់បន្ថយ​ការទិញ​ប្រេងឥន្ធនៈ​របស់​ពួកគេ​។ ​

​ការព្រួយបារម្ភ​ការខ្វះខាត​ក្នុងការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ​បាន​កើតមានឡើង​បន្ទាប់ពី​ប្រតិបត្តិ​ករ​បំពង់​បង្ហូរ​ប្រេង​រដ្ឋ Transneft របស់​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​បញ្ឈប់​ការ​បញ្ជូន​ប្រេង​តាម​រយៈ​សាខា​ភាគខាងត្បូង​នៃ​បំពង់​បង្ហូរ​ប្រេង Druzhba ដែល​បង្ហូរ​កាត់​ប្រទេស​អ៊ុយ​ក្រែ​ន​ទៅកាន់​សាធារណរដ្ឋ​ឆេ​ក ស្លូ​វ៉ា​គី និង​ប្រទេស​ហុង​គ្រី​។ ប្រតិបត្តិ​ករ​ប្រេង​រដ្ឋ Transneft បាន​លើក​ឡើង​ពី​ភាព​ស្មុគស្មាញ ​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​សម្រាប់​សកម្មភាព​របស់​ខ្លួន ដោយ​និយាយ​ថា​ ការ​ទូទាត់​ប្រាក់​របស់​ខ្លួន​ទៅ​ឱ្យ​សម​ភាគី​អ៊ុយ​ក្រែ​ន​របស់​ក្រុមហ៊ុន​ត្រូវ​បាន​បដិសេធ​។​ ​ទោះបីជា​ការ​បញ្ជូន​ប្រេង​ចាប់ផ្តើម​ឡើងវិញ​ក៏ដោយ ប្រតិបត្តិ​ករ​ស្ថានីយ​ប្រេងឥន្ធនៈ​ប្រទេស​ហុង​គ្រី​មាន​ភាព​ប្រាកដ​ប្រជា​ អំពី​កង្វះខាត​ប្រេងឥន្ធនៈ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ហុង​គ្រី ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

អ្នកបើកបរ​រថយន្ត​ម្នាក់​និយាយ​ថា គាត់​កំពុង​ព្យាយាម​ចាក់​បំពេញ​ធុង​ប្រេង​រថយន្ត ដើម្បី​ជៀសវាង​ការ​អស់​ប្រេង​។​ ​កាលពី​ខែ​វិច្ឆិកាឆ្នាំមុន រដ្ឋាភិបាល​ហុង​គ្រី​បាន​ប្រកាស​កំណត់​តម្លៃ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត ក្នុង​ពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​ហក់​ឡើង​ខ្លាំង​។ បណ្តា​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀងគ្នា​កាលពី​ខែ​ឧសភា ដើម្បី​ដាក់​បម្រាម​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​ភាគ​ច្រើន​នៅ​ចុង​ឆ្នាំនេះ ​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​ប្លុក​នេះ ​ជុំវិញ​ការ​វាយ​លុក​របស់​ទីក្រុង​មូ​ស្គូ​លើ​អ៊ុយ​ក្រែ​ន​។ បម្រាម​នេះ​គ្រប​ដណ្តប់​លើ​ប្រេង​របស់​រុស្ស៊ី​ដែល​នាំមក​តាម​សមុទ្រ ប៉ុន្តែ​បាន​អនុញ្ញាត​ឱ្យ​បញ្ជូន​តាម​បំពង់​ប្រេង Druzhba បណ្ដោះ​អាសន្ន​ទៅកាន់​ប្រទេស​ហុង​គ្រី និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​គ្មាន​ផ្លូវគោក​នៅ​អឺរ៉ុប​កណ្តាល ដូចជា​ប្រទេស​ស្លូ​វ៉ា​គី និង​សាធារណរដ្ឋ​ឆេ​ក៕​

​អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm