អ្នកជំនាញកម្ពុជាជួបប្រជុំគ្នា បើកវេទិកាស្តីពីបញ្ញាសិប្បនិមិ្មត និងសង្គម

2022/08/11 10:18:27 pm        748

ភ្នំពេញ៖ ដោយសង្កេតឃើញថា បញ្ញាសិប្បនិមិ្មត (Artificial Intelligence) ហៅកាត់ថា អេអាយ (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច និងកសាងសង្គមឌីជីថល​នៅកម្ពុជា សាកលវិទ្យាល័យខេមតិច សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង AI-Cambodia បានរៀបចំវេទិកាសំខាន់មួយ​ ស្តីពីបញ្ញាសិប្បនិមិ្មត និងសង្គម នៅរាជធានីភ្នំពេញ។

វេទិកាស្តីពី បញ្ញាសិប្បនិមិ្មត និងសង្គម បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីអ្នកតំណាងមកពីក្រសួងពាក់ព័ន្ធ សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងសិស្ស និស្សិត ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងគោលដៅល្អៗ។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីស្តីទី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ​នៅក្រោយអង្គវេទិកាថា វេទិកានេះរៀបចំឡើងក្នុងយន្តការជាកត្តាលិករជំរុញការពិភាក្សា និង​ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ ​ដើម្បីប្រមើមើលកាលានុវត្តភាព និង​ដោះស្រាយ​បញ្ហាចម្បងមួយចំនួនមាន ដូចជាឯកជនភាព​ សនិ្តសុខនិងសុវត្ថិភាព ការអប់រំ សុខភាព ទីផ្សារការងារ ​ការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើនជំនាញ ឬបង្កើតជំនាញថ្មីសម្រាប់​យុគសម័យ​ឌីជីថល។

លោក យឹម ប្រសិទ្ធីឬទ្ធិ នាយកប្រតិបតិ្ត នៃក្រុមហ៊ុន Quantum Engineering and Manufacturing បានលើកឡើងថា បច្ចេកវិទ្យាមួយនេះ ស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូង និង​ទាមទារ​ឱ្យបន្តការអភិវឌ្ឍ​ដើម្បីឲ្យវានៅតែអាចមានសមត្ថភាពជំរុញនវានុវត្តន៍ និងការលូតលាស់​ផ្នែកសេដ្ឋកិច្ច។ ក្នុងន័យនេះហើយ ​បានជាការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវបាន​ចាត់ទុក​ជារបៀបវារៈ និងគោលនយោបាយចម្បងរបស់ប្រទេសមួយចំនួនធំ។

វេទិកានេះថា​ ដើម្បីពិនិត្យមើលទិដ្ឋភាពនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាទូទៅ នៅ​កម្ពុជានា ពេលបច្ចុប្បន្ន ​និងនិន្នាការអនាគត ​និងឥទិ្ធពលនៃបច្ចេកវិទ្យាមួយនេះទៅលើ​សង្គមទាំងមូល ​ព្រមទាំងបង្ហាញ ​ពីគោលនយោបាយសំខាន់ៗ​របស់រាជរដ្ឋាភិបាល សម្រាប់​ការលើកកម្ពស់ និងពង្រឹងការអភិវឌ្ឍបច្ចេក​ វិទ្យាក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០៕

អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm