បទ​អត្ថា​ធិប្បាយ​នយោបាយ​៖ ល្បែង​នយោបាយ របស់គណបក្សប្រឆាំងថ្មីមួយទៀត

2022/08/12 01:30:36 am        127

កាល​ពីពេលថ្មីៗនេះ តាម​រយៈគេហទំព័រហ្វេសប៊ុកផ្លូវការ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បាន​ធ្វើ​សន្និសីទព័ត៌មានបង្ហាញថា ខ្លួនកំពុងមានគម្រោងចងសម្ព័ន្ធភាពជាមួយគណបក្សប្រឆាំងដទៃទៀតនៅក្នុងឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ពោល គឺគណបក្សប្រជាជនកម្ពុជា មានដូចជា ១-គណបក្សភ្លើងទៀន ២-គណបក្សឆន្ទៈខ្មែរ ៣-គណបក្សកែទម្រង់កម្ពុជា ៤-គណបក្សខ្មែរស្រលាញ់ជាតិ ហើយតាមរយៈសារដដែរនោះ ក៏បានបញ្ជាក់ដែរថា គ ប ម នឹង​បន្ត​ទាក់​ទង​ទៅ​គណបក្សកម្ពុជានិយមបន្ថែមទៀតផងដែរ។

ការណ៍នេះ បានធ្វើឱ្យសាធារណជនមានការស្រវាក់ស្រវាន់ជាខ្លាំងអំពីទង្វើ​និង​សកម្មភាព​ក្រោយ​វាំងនន របស់​ថ្នាក់ដឹក​នាំ​របស់បក្សប្រឆាំងទាំងអស់នោះ។

តើអ្វីទៅជាគោលបំណងរបស់ការចងសម្ព័ន្ធភាពនេះ ?

ទាក់ទងទៅនឹងគោលបំណងពិតប្រាកដ នៃការចងសម្ព័ន្ធនយោបាយ គឺយើងមិនអាចដឹងបាននោះឡើយ ប៉ុន្តែ បើយោងទៅតាមសន្និសីទសាព័ត៌មានរបស់ គ ប ធ គឺដើម្បីរួមគ្នាប្រជែងយកអាសនៈពីគណបក្សកាន់អំណាច ដោយ​យោង​ទៅតាមបទពិសោធន៍កាលពីមុនមកបានជួយឲ្យពួកគេទទួលបានអាសនៈច្រើនជាងពេលដែលខ្លួននៅតែឯង និង​កាត់បន្ថយអំណាចរបស់គណបក្សប្រជាជនកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ គ ប ធ មិនទាន់បានបញ្ជាក់ថាតើពួកគេចងសម្ព័ន្ធភាពនេះ តាមរយៈវិធី ឬ​ក្នុង​រូបភាព​បែបណានោះឡើយ ពោលសហការគ្នាមុនពេលបោះឆ្នោត ឬក្រោយពេលបោះឆ្នោតរួចរាល់។

ស្រប​ពេល​ជាមួយគ្នានេះដែរ យោងទៅតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មានដដែលនោះ ពួក​គេនៅមិនទាន់ដឹងអំពីគោលបំណង ឬគោលនយោបាយរួមណាមួយនោះឡើយ។ ដូច្នេះហើយយើងអាចទាញយកសេចក្ដីសន្និដ្ឋានបានថា ពួកគេស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ និង​មិនទាន់មានខ្សែបន្ទាត់ស្របរួមណាមួយនោះឡើយ។

មេដឹកនាំគណបក្សនយោបាយថ្មី ដែលជាអតីតមន្រ្តីបក្សប្រឆាំងលើកឡើងថា ការរួបរួមគ្នានៃអ្នកប្រជាធិបតេយ្យជារឿងល្អ ប៉ុន្តែ អ្នកនយោបាយទាំងនោះនៅស្ទាក់ស្ទើរពីការចងសម្ព័ន្ធភាពគ្នានេះ ដោយទាមទារពេលវេលាយូរថែមទៀត។

ល្បែងបានបញ្ចប់មុនពេលចាប់ផ្ដើម៖ខណៈពេលដែល គ ប ធ បាន​ប្រកាស​ពីគោលចំហរបស់ខ្លួន ស្ដីពីការចងសម្ព័ន្ធភាពជាមួយគណបក្សប្រឆាំងដទៃទៀត ក្នុងនោះ មានគណបក្សភ្លើងទៀនផងដែរ បានទទួលការរិះគន់មិនសំចៃមាត់ និងបង្ហាញពីការមិនពេញចិត្តអំពីគោលបំណងនេះ។ ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ គឺមួយថ្ងៃបន្ទាប់ពីសន្និសីទព័ត៌មានរបស់ គ ប ធ រួចមក អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សាត ឬហៅថា ស៊ិន រ៉ូហ្សេត បានចេញមកសម្ដែងនូវការមិនពេញចិត្ត និងបានវាយប្រហារទៅលើចំហរនៃការចងសម្ព័ន្ធភាពនេះដោយបានលើកឡើងថា «កាលៈទេសៈបែបនេះ គ្មានភាពចាំបាច់ណាមួយដែលយើងភ្លើងទៀន ត្រូវចូលរួមជាមួយបក្សណាឡើយ ព្រោះយើងមិនឆោតទៅចងសម្ព័ន្ធភាពជាមួយអ្នកគ្មានភាពស្មោះត្រង់។ យើងមិនល្ងង់ទៅបូកជាមួយអ្នកដែលវាយប្រហារមេយើង។ សំណើគ្មានយុទ្ធសាស្រ្ត រូបមន្តសេះហោះ គ្មានយុទ្ធសាស្រ្ត។ យើងមិនល្ងង់ទៅចងសម្ព័ន្ធភាពឡើយ»។ ការលើកឡើងបែបនេះមិនត្រឹមតែវាយប្រហារដល់ គ ប ធ នោះឡើយ ប៉ុន្តែក៏បានប៉ះពាល់លោក សុន ឆ័យ ដែលជាអ្នកមានឥទ្ធិពលមួយរូបក្នុងការដឹកនាំការបង្កើតនូវសម្ព័ន្ធភាពមួយនេះ។

ជាមួយគ្នានេះដែរ គណនីហ្វេសប៊ុកឈ្មោះ រាជនី ឆ្នើម ដែលគេជឿជាក់ថា មកពីគណបក្សភ្លើងទៀនដែរនោះបានលើកឡើងផងដែរថា «ពេលអស់ប្រយោជន៍នាំគ្នារត់ទៅបង្កើតបក្សថ្មី ថែមទាំងវ៉ៃប្រហារគ្មានឈប់គ្មានឈរ ទាំងខ្លួនឯងកើតចេញពីកន្លែងដែលអ្នករត់ចោលរហូតមកដល់ពេលនេះឃើញមានផ្លែមានផ្កា លាស់មែកមកវិញតាំងធ្វើខ្លួនជាបញ្ញើរក្អែកសុំជ្រកខ្លួនមកវិញ សួរថាធ្វើចឹងដើម្បីអ្វី? អ្នកឯងស្រលាញ់ជាតិ ប្រទេស ឬក៏ដើម្បីតែប្រយោជន៍ ឋានៈ? គ្មានអ្វីត្រូវរួមបញ្ចូលគ្នានោះទេ […]។ ការណ៍នេះបានសរបញ្ជាក់ឱ្យឃើញថាមានសកម្មជនរបស់គណបក្សភ្លើងទៀនមួយចំនួនមិនពេញចិត្តនឹងសកម្មភាពរបស់ថ្នាក់ដឹកនាំខ្លួននោះឡើយ ដែលជាហេតុអាចនឹងបណ្ដាលឱ្យមានទំនាស់ផ្ទៃក្នុងជាក់ជាមិនខាន។ សូម្បីតែផ្ទៃក្នុងរបស់ខ្លួនមិនអាចគ្រប់គ្រង និងមិនអាចស្វែងរកភាពស្របគ្នាបានផងនោះ ទម្រាំតែច្របាច់បញ្ចូលគ្នា ៤ ទៅ ៥ បក្សទៀត តើពួកគេអាចគ្រប់គ្រងនិងរួមគ្នាតាមវិធីណា? ឬអាចមានបញ្ហា ដណ្ដើមគ្នាគ្រប់គ្រងអំណាចទៀតផង ប្រសិនបើដូចការលើកឡើងរបស់ការចែករំលែករបស់ គណនីហ្វេសប៊ុកមួយនេះ។

បញ្ហានេះបានសរបញ្ជាក់ឱ្យឃើញថា សម្ព័នភាពមិនទាន់បានចងផង ប៉ុន្តែបញ្ហាសោះកក្រោះជាច្រើនបានលេចចេញបណ្ដើរៗមកហើយ ដោយយើងមិនបានដឹងអំពីបញ្ហាផ្សេងៗទៀតនៅខាងក្រោយវាំងននផង។ បើតាមពាក្យដែលយើងនិយាយសាមញ្ញនោះ គឺល្បែងមិនទាន់បានចាប់ផ្ដើមផង ប៉ុន្តែបានរកឃើញនូវផ្លូវបរាជ័យបាត់ទៅហើយ។

តើគណបក្សប្រជាជនកម្ពុជាមានការឆ្លើយតបបែបណា?

ខណៈពេលដែលគណបក្សប្រឆាំងបានព្យាយាមពួតដៃគ្នាដើម្បីប្រជែងនឹងគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា «មិនអាចឈ្នះបានទេ» និងបន្តថា «សម្ព័ន្ធភាពគណបក្សចាញ់ឆ្នោត មិនអាចយកឈ្នះបានទេ ព្រោះសមាសភាពបក្សដែលចងសម្ព័ន្ធភាព សុទ្ធតែអ្នកគ្មានគុណសម្បត្តិ និងជាអ្នកចាញ់»។ លោកបន្ថែមថា «ពួកគេយល់ឃើញថា មានសង្ឃឹមនិងឈ្នះ ទើបរួមគ្នាបង្កើតសម្ព័ន្ធភាព តែសំឡេងឆ្នោតអាស្រ័យលើឆន្ទៈប្រជាជន និងគុណសម្បត្តិរបស់សម្ព័ន្ធភាពនោះ មិនស្ថិតលើក្តីសង្ឃឹមទេ»។

សរុបមក ការចងសម្ព័ន្ធភាពរវាងគណបក្សប្រឆាំងទាំងអស់នោះអាចនឹងជារឿងល្អផង និងអាក្រក់ផង។ រឿងអាក្រក់នោះពួកគេអាចនឹងមានជម្លោះផ្ទៃក្នុងរហូតដល់បែកបាក់សារជាថ្មីម្ដងទៀត ចំណែកឯរឿងល្អនោះប្រសិនបើពួកគេអាចរួមបញ្ចូលគ្នាបានជោគជ័យនោះ ពួកគេអាចនឹងបានសម្លេងច្រើនជាងមុនដើម្បីរាប់សន្លឹកឆ្នោត ប៉ុន្តែពួកគេនៅតែមិនទាន់ជាគូរប្រជែងរបស់គណបក្សកាន់អំណាចនៅឡើយទេ យោងទៅតាមស្នាដៃ គោលនយោបាយ ធនធាន និងប្រជាប្រិយភាពរបស់គណបក្សនីមួយៗ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm