
អន្ដរជាតិ៖ កងកម្លាំងរុស្ស៊ី កំពុងបន្តការងាររបស់ពួកគេលើការស្តាឡើងវិញអគារលំនៅដ្ឋាន និងអគារមន្ទីរពេទ្យនៅក្នុងទីក្រុង Mariupol។ ក្រុមការងារ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីជួយការងារសាងសង់ឡើងវិញនេះ។
យោធារុស្ស៊ី បាននិយាយថា ពួកគេមានគម្រោងបញ្ចប់ការសាងសង់អគារលំនៅដ្ឋានកម្ពស់ ៥ជាន់ ចំនួន ១២ខ្នង នៅដើមខែកញ្ញាខាងមុខនេះ។ ចំណែកឯអគារលំនៅដ្ឋានផ្សេងទៀត ដែលអាចផ្តល់ទីជម្រកដល់ប្រជាពលរដ្ឋ ២.៥០០នាក់ គ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំនេះ៕