ឯកឧត្តម ជាម យៀប ជួបពិភាក្សាការងារជាមួយអនុប្រធានសភាឥណ្ឌា និងស្ថាប័នពាក់ព័ន្ធនានាឥណ្ឌា

2022/08/12 05:15:31 pm        336

ភ្នំពេញ៖ ក្នុងឱកាសបំពេញបេសកកម្មនៅសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លើកទី៤៣ បានជួបពិភាក្សាជាមួយអនុប្រធានសភាឥណ្ឌា និងស្ថាប័នពាក់ព័ន្ធនានា នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ 

នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញសារសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបតិ្តការឥណ្ឌា-អាស៊ាន ដែលឆ្នាំនេះជាខួប៣០ឆ្នាំនៃមិត្តភាពអាស៊ាន-ឥណ្ឌា។ គណៈប្រតិភូអាយប៉ា បានសម្តែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការទាំងឡាយរបស់ស្ថាប័ននីតិប្រតិបត្តិអាស៊ាន និង រដ្ឋាភិបាលឥណ្ឌា ក្នុងការនំាមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិអាស៊ាន និងឥណ្ឌា ។  

កិច្ចជំនួបទ្វេភាគីជាមួយអនុប្រធានសភានៃសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអាយប៉ា បានកោតសរសើរចំពោះភាពសកម្មរបស់សភាឥណ្ឌា ដែលជាសភាសង្កេតការណ៍ដ៏ចំណាស់ របស់អាយប៉ា ក្នុងការរួមចំណែកធ្វើឱ្យអាយប៉ា ក្លាយជាស្ថាប័នអន្តរសភាតំបន់ប្រកបដោយសមាហរណកម្មយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព។ សមភាគីសភាអាយប៉ា និងឥណ្ឌា បានវាយតម្លៃខ្ពស់ពីសារសំខាន់នៃការងារការទូតសភា ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការកសាងសុខដុមនីយកម្ម អាស៊ាន- ឥណ្ឌា។ ឯកឧត្តម ប្រធានគណៈប្រតិភូ បានគោរពអញ្ជើញសមភាគីសភាឥណ្ឌា មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃ ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។  

បន្តមកគណៈប្រតិភូ បានជួបជាមួយវិទ្យាស្ថានប្រជាធិបតេយ្យសភាឥណ្ឌា។ ឯកឧត្តម ជាម យៀប បានថ្លែងអំណរគុណដល់វិទ្យាស្ថាន ក្នុងការផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សដល់និសិ្សតអាស៊ាន តាមរយៈការផ្តល់អាហារូបកណ៍មកសិក្សានៅទីនេះ។ គណៈប្រតិភូអាយប៉ា បានថ្លែងអរគុណចំពោះកម្មវិធីហ្វឹកហ្វឺនដល់មន្រ្តី និងសមាជិកសភា ក្នុងការកសាងសមត្ថភាពខ្ពស់ក្នុងការងារនីតិកម្ម ។ 

នៅព្រឹកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ គណៈប្រតិភូអាយប៉ា ក៏បានអញ្ជើញទៅដាក់កូរ៉ោនផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធ លោក មហាត្មៈគន្ធី (Mahatma Gandhi) ដែលជាវីរៈបុរសស និងជាអ្នកនាំមកនូវឯករាជ្យជូនប្រជាជនឥណ្ឌាដោយអហិង្សាផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm