ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា ដោយសន្និសីទនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច និងអង្គកាដៃគូ។
សន្និសីទនេះប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍ដែលសហរដ្ឋអាមេរិកបានសរសេរក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សនៅលើពិភពលោករបស់ក្រសួងការបរទេសអាមេរិក ដែល ដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ស្នើនឹងកម្ពុជាមិនបានធ្វើអ្វីសោះដែលជារឿងប្រឌិតមិនពិតជាហេតុផលនៃការដាក់ទណ្ឌកម្មថែមទៀត ហើយជារឿងអយុតិ្តធម៌មិនអាចទទួលយកបាន។
កន្លងមករាជរដ្ឋាភិបាលដៃគូជាតិ និងអន្តរជាតិបានដឹងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទទួលលទ្ធផលជាច្រើន។
ទស្សនាការផ្សាយផ្ទាល់៖ https://fb.watch/eRw16mKJj0/

