កម្ពុជា​ត្រៀម​ជាង ៥០០​វិញ្ញាសា​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/08/12 05:23:00 pm        407

​ស៊ីហ្គេម៖ កម្ពុជា​បាន​ត្រៀម​វិញ្ញាសា​ប្រកួត​ប្រមាណ​ជាង ៥០០​វិញ្ញាសាសម្រាប់​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ។​

​ការគូសបញ្ជាក់​នេះបន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ CAMSOC ​ក្នុងការ​កោះប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ជជែក​អំពី​ការកំណត់​វិញ្ញាសា​ប្រកួត​តាម​ប្រភេទ​កីឡា​នីមួយៗ សម្រាប់​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខណៈ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍នឹងមាន​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ដើម​សប្ដាហ៍​ក្រោយ ដើម្បី​ត្រួតពិនិត្យ​ពី​កម្មវិធី​ប្រកួត​របស់​ម្ចាស់ផ្ទះ​កម្ពុជា។​ ​ជា​លទ្ធផលឆ្លើយតប​នឹង​ការអនុម័ត​កីឡា​ចំនួន ៣៩ប្រភេទ បូក​កីឡា​សម្ដែង ១​ប្រភេទរបស់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ កាលពី​អំឡុង​ខែកក្កដា​កន្លងទៅកិច្ច​ប្រជុំបាន​ត្រៀម​វិញ្ញាសា​សរុប​ជាង ៥០០​វិញ្ញាសាដើម្បី​ដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ នា​សប្ដាហ៍​ក្រោយ ។ ឯកឧត្តម​បានចាត់ទុក​នេះគឺជា​ជោគជ័យ​មួយ លើ​ការងារ​បច្ចេកទេស​រប​ស់​សហព័ន្ធក្នុងការ​ត្រៀមខ្លួន​ទទួល​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់ ៦៤​ឆ្នាំនេះ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់​បន្ថែមថា ដោយ​គោរព​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​និង​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​ CAMSOC ​គឺត្រូវធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាពស្មោះត្រង់ និង​មាន​ភាព​បរិសុទ្ធ​ថ្លៃថ្នូ ក្នុង​ការធ្វើការងារ​ប​ច្ចេកទេស មិនមែនជា​ការរៀបចំ​ដោយ​មិន​គោរព​បទបញ្ជា​ការប្រកួត និង​គោលការណ៍​ Fair Play ​នោះឡើយ ពោលគឺ​ធ្វើ​យុទ្ធសាស្ត្រ​នៅក្នុង​បច្ចេកទេស និង​ក្នុង​ក្របខណ្ឌ​នៃ​បទបញ្ជា​ប្រកួត​។​ ​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែសីហា​នេះកម្ពុជា​សល់​ពេល ២៦៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះសម្រាប់​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​នឹង​ប្រារព្ធ​ពិធី​បើក​នា​ថ្ងៃទី​០៥ ខែឧសភា និង​បិទ​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ មុន​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ដដែល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm