ឈុន សុខ​ឡុង ប៉ង​ចង់បាន​មេដាយ​មាស ទោះ​ឱកាស​ចូលរួម​ស៊ី​ហ្គេម ២០២៣ នៅ​ស្រពេចស្រពិល

2022/08/12 05:45:16 pm        82

​តេ​ក្វាន់​ដូ​៖ សមាជិក​ក្រុម​ជម្រើសជាតិ​តេ​ក្វាន់​ដូ​ WT ​កម្ពុជា ឈុន សុខ​ឡុង បាន​បង្ហើប​ថា ខ្លួន​នៅតែ​រក្សា​ក្ដី​ស្រ​ម៉ៃ​ចង់​ដណ្ដើម​មេដាយមាស​ជូន​ជាតិសម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ ទោះបី​ឱកាស​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ស្ថិតក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​ក៏ដោយ។​

​ការលើកឡើង​នេះ បន្ទាប់ពី​ខ្លួន​ខកខាន​ឱកាស​ប្រជែង​មេដាយមាសនៅ​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម កាលពី​ថ្មីៗ ដោយសារ​ការ​របួស​ជ​ង្គ​ង់អំឡុង​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ត្រូវ​បង្ខំចិត្ត​បោះបង់​ការប្រកួត និង​ទទួលបាន​ត្រឹម​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ។ សុខ​ឡុង ថា មកទល់​ពេលនេះស្ថានភាព​របួស​របស់​ខ្លួនមាន​ភាពល្អប្រសើរ បន្ទាប់ពី​ធ្វើការ​វះកាត់​ភ្លាមៗ និង​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ។​ ​កីឡាករ​វ័យ ២២​ឆ្នាំ​រូបនេះបន្ដថា ក្រោយ​វះកាត់​រួច ខ្លួន​ត្រូវ​សម្រាក​ព្យាបាល​យ៉ាងហោច ៦​ខែ តែ​ជាង ២​ខែ​កន្លងមកនេះរូបគេ​បាន​ត្រឡប់​ចូល​ហ្វឹកហាត់​ពង្រឹង​សាច់ដុំ​ជា​បណ្ដើរៗ ពោលគឺ​ធ្វើយ៉ាងណា​ព្យាបាល​ឲ្យ​ជាសះស្បើយទាន់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដើម្បី​សម្រេច​ក្ដី​ស្រ​ម៉ៃដែល​ខ្លួន​ប៉ង​ចង់​ដណ្ដើម​មេដាយមាស​ជូន​ជាតិ ពិសេស​លើទឹក​ដី​របស់ខ្លួន​នេះ​តែម្ដង។​​

​ឈុន សុខ​ឡុង បាន​បន្ថែមថា ក្នុងដំណាក់កាល​ស្រពេចស្រពិល​នេះ ខ្លួន​មិនទាន់​គិត​អ្វី​ច្រើនក្រៅពី​ការ​ខំ​ព្យាបាល​របួស និង​ប្រឹងប្រែង​ហ្វឹកហាត់​តាម​ការណែនាំ​នោះទេ តែ​ប្រសិនបើ​លក្ខខណ្ឌ​ចាំបាច់ដែល​ខ្លួន​មិនអាច​ចូលរួម​ប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ រូបគេ​នឹង​ប្ដូរ​ពី​តួនាទី​ជា​កីឡាករមកជា​អ្នកផ្ដល់យោបល់​ឲ្យ​មិត្ត​រួម​ក្រុម​វិញ ពោលគឺ​ធ្វើយ៉ាងណាឲ្យ​តែ​បានរួម​ចំណែក​ក្នុង​បេសកកម្ម​ស្វែងរក​មេដាយ​ជូន​ជាតិ ក៏​គេ​សប្បាយចិត្ត​ដែរ។​ ​គួរ​ដឹងថា កីឡាករ ឈុន សុខ​ឡុង ត្រូវបានធ្វើ​ការវះកាត់​ភ្លាមៗនៅ​ប្រទេស​វៀតណាម បន្ទាប់ពី​ពិនិត្យឃើញ​ដាច់​សរសៃ​ជង្គង់អំ​ឡុយ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាយ​ណូកាលពី​ខែឧសភា​កន្លងទៅ។ ក្រោយ​ត្រឡប់​មកដល់​កម្ពុជា​វិញ រូបគេ​ត្រូវបាន​ដាន​តាន​យ៉ាង​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, គណៈកម្មាធិការ​ជាតិ​ CAMSOC ​និង​សហព័ន្ធ​ផ្ទាល់ ដើម្បី​លើកទឹកចិត្ត​ក្នុងការ​ព្យាបាល​របួស​រូប​គេ​ឲ្យ​ឆាប់​ជាសះស្បើយ និង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​នាពេលខាងមុខ ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        380
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        468

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm