
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកជនអាក្រក់ ដែលបានក្លែងតេឡេក្រាមរបស់សម្តេច ដោយដាក់ឈ្មោះថា «@HUN SEN 24»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មានជនខិលខូច បាននឹងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំ ដោយយករូបថតខ្ញុំ និងភរិយា និងដាក់ឈ្មោះ@HUN SEN 24 ដូចមានភ្ជាប់ជាមួយ»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ សូមប្អូនប្រុងប្រយត្ឋ័ កុំចាញ់បោកជនអាក្រក់នេះ និងសូមលោកអ្នកដែលក្លែងឈ្មោះសម្តេចលុបចោលជាបន្ទាន់ បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

