លោក​ស្រី ​ស៊ូ​ជី ប្រឈម​ជាប់​ពន្ធនាគារ ១៤​ឆ្នាំ ស្រប​ពេល​របប​យោធា​ចោទ​លោក​ស្រី​ពី​បទ​បំពាន​ច្បាប់​ការ​សម្ងាត់​ជាតិ​

2021/04/27 09:59:58 am        756

​មីយ៉ាន់ម៉ា៖ មេធាវី​របស់​លោក​ស្រី​បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​ឃាត់​ខ្លួន​របស់​សហភាព​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវ​បាន​របប​សឹក​យោធា​ចោទប្រកាន់​ពី​បទ​ បំពាន​ច្បាប់ការសម្ងាត់​ជាតិ​ក្នុង​យុគសម័យ​អាណានិគម ដែល​ធ្វើ​ឲ្យ​លោកស្រី​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៤​ឆ្នាំ​។​

​លោកស្រី ស៊ូ​ជី, រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​ ៣​នាក់ និង​ទីប្រឹក្សា​សេដ្ឋកិច្ច​ជនជាតិ​អូស្ត្រាលី​របស់​លោក​ស្រី គឺ​លោក​សាស្ត្រាចារ្យ សៀន ធឺ​ណែ​ល ត្រូវ​បាន​ចោទប្រកាន់​កាលពី​រយៈពេល​ ១​សប្តាហ៍​មុននៅ​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន ប៉ុន្តែ​មេធាវី​របស់​លោក​ស្រី លោក​ ឃី​ន មុងច​ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា លោកស្រី​ទើប​ដឹង​ការ​ចោទ​ប្រកាន់​មួយ​នេះ​កាល​ពី​ ២​ថ្ងៃមុន ដែល​ជា​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​បំផុត​របស់​យោធា ​មក​លើ​រូបលោក​ស្រី​គិត​មក​ទល់​នឹង​ពេលនេះ។​ កាលពី​ដំបូង​ឡើយ របប​យោធា​បាន​ចោទប្រកាន់​លោកស្រីពី​បទ ​បំពាន​ការ​នាំ​ចូល​ដោយ​ខុសច្បាប់​វិទ្យុ​ទាក់ទង និង​ការ​បំពាន​ច្បាប់​រឹតត្បិត​ជំងឺ Covid-19​។ លោកស្រី​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំងចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​កន្លងទៅ ប៉ុន្តែ​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា លោក​ស្រី​មាន​សុខភាព​ល្អជា​ទេ។​

​សូម​បញ្ជាក់​ថា មនុស្ស​ជាង ៥៣០​នាក់​ត្រូវ​បាន​សម្លាប់ អំឡុង​វិធានការ​បោសសម្អាត​យ៉ាង​ចាស់ដៃ​ ពី​កងកម្លាំង​សន្តិសុខ​ទៅ​លើ​ក្រុម​ប្រឆាំង​របស់​ខ្លួន។ ចក្រភព​អង់គ្លេស​បាន​បង្កើន​ទណ្ឌកម្ម​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រួម​ទាំង​សាជីវកម្ម​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា ​(MEC) ដែល​ជា​ក្រុមហ៊ុន​មាន​ទំនាក់​ទំនង​ជិត​ស្និត​ជាមួយ​របប​សឹក​យោធា៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm