ប្រណាំងកង់៖ កីឡាករបារាំង Axel Zingle បានប្រជែងឈ្នះដំណាក់កាលដំបូងនៃព្រឹត្តិការណ៍ប្រណាំងកង់កម្មវិធី Artic Race នៅប្រទេសន័រវេស។
ដំណាក់កាលដំបូងដែលមានចម្ងាយផ្លូវ ១៨៦.៨គីឡូម៉ែត្រចេញដំណើរ និងបញ្ចប់នៅតំបន់ Mo I Rana ភាគខាងជើងប្រទេសន័រវេស កីឡាករនៃក្រុមប្រណាំង Cofidis, Axel Zingle បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៥០នាទី ៩វិនាទី តាមពីក្រោយដោយកីឡាករ Gleb Syritsa រុស្ស៊ី Gleb Syritsa របស់ក្រុម Astana យឺតជាង ៦វិនាទី និងលេខ៣ កីឡាករបារាំង Mathieu Burgaudeau របស់ក្រុម Totalenergies យឺតជាង ៧វិនាទី។ ការប្រកួតដំណាក់កាលទី២ ថ្ងៃនេះមានចម្ងាយផ្លូវ ១៥៤.៤គីឡូម៉ែត្រ។ ប្រណាំងកង់កម្មវិធី Artic Race នេះមានត្រឹម ៤ដំណាក់កាលប៉ុណ្ណោះនឹងបញ្ចប់នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ