កម្ពុជា ស្នើអាមេរិកប្រាប់ពីកង្វល់របស់ខ្លួន លើករណីជួញដូរមនុស្ស ដើម្បីកែលម្អ ជាជាងយកទៅផ្សព្វផ្សាយ

2022/08/12 09:45:46 pm        682

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានស្នើទៅអាមេរិក ក្នុង​នាមជា​ប្រទេសមានកិច្ចសហប្រតិបត្តិរួមគ្នា ប្រាប់ពីកង្វល់របស់ខ្លួនមកកាន់ម្ពុជា លើការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញដូរមនុស្ស ដើម្បីធ្វើការរួមគ្នាកែលម្អ ជាជាងយកទៅផ្សព្វផ្សាយដុតឲ្យខ្លោចរោចឲ្យឆៅ ។

 ក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា រៀបចំដោយអង្គភាព​អ្នកនាំ​ពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍​ថា អំពើជួញដូរមនុស្សកំពុងកក្រើកមានភាពស្មុគស្មាញ ព្រោះជាបញ្ហាសកល ដែលកើតឡើងទាំងនៅក្នុងប្រទេសតូច និងប្រទេសធំ ហើយមិនអាចប្រទេសណាមួយធ្វើតែម្នាក់ឯងបាននោះទេ ។

លោកជំទាវ បានបន្តថា ចំពោះកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ លើការងារប្រយុទ្ធប្រឆាំង តាមរយៈការអនុវត្តនូវគោលការណ៍ចំនួន ដែលប្រទេសក្នុងពិភពលោកធ្វើដូចគ្នា ក្នុងនោះ គឺការទប់ស្កាត់ ការបង្ក្រាប ការដាក់ទោសលើជនល្មើស និងការធ្វើកិច្ចសហប្រតិបត្តិជាមួយប្រទេសដៃគូនានា ។

លោកជំទាវ ជូ ប៊ុនអេង បន្ថែមថា ទោះបីជាកម្ពុជា និងដៃគូបានខិតខំទប់ស្កាត់ បង្ក្រាបបទល្មើសអំពើជួញដូរមនុស្សជាបន្តបន្ទាប់ ប៉ុន្តែជនល្មើសនៅឆ្លៀតឱកាស ក្នុងការប្រព្រឹត្តិ ហើយក្នុងនាមជាប្រទេសជាដៃគូរ បើមានកង្វល់អ្វីលើអំពើជួញដូរមនុស្សនៅកម្ពុជាគួរប្រាប់ផ្ទាល់ ដែលវាល្អប្រសើរជាងយកទៅផ្សព្វផ្សាយ ព្រោះកម្ពុជាមិនដែលព្រងើយកន្ដើយនោះឡើយ លើបញ្ហាជួញដូរមនុស្ស និងទទួលយកនូវកិច្ចសហប្រតិបត្តិការ ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ថា កាលពីឆ្នាំ២០២១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូ បានចុះផ្សព្វផ្សាយអប់រំពីបញ្ហាអំពើជួញដូរមនុស្ស ទៅប្រជាពលរដ្ឋបានជាង ៦លាននាក់ ជួយរំដោះពលរដ្ឋរងគ្រោះដោយអំពើជួញដូរមនុស្សជាង ១០០០នាក់ បានបញ្ជូនករណីល្មើសទៅតុលាការចំនួនជាង ៥០០ករណី ខណៈបច្ចុប្បន្នពលរដ្ឋខ្មែរ កំពុងធ្វើការចំណាក់ស្រុកទៅក្រៅប្រទេសមានជាង ១លាននាក់ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ នៃការជួញដូរមនុស្ស ដែលការដាក់ចំណាត់ថ្នាក់មិនល្អនេះ ត្រូវបានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ជាការផ្ដល់ភាពអយុត្តិធម៌ ដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា និងដៃគូផ្សេងៗ ៕ អត្ថបទ៖ បាន​ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm