ថៃ៖ អតីតប្រធានាធិបតីប្រទេសស្រីលង្កាលោក Gotabaya Rajapaksa ដែលកាលពីខែមុនបានភៀសខ្លួនពីការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសរបស់លោក បានមកដល់ប្រទេសថៃកាលពីយប់ថ្ងៃព្រហស្បតិ៍តាមជើងហោះហើរពីប្រទេសសិង្ហបុរី ជាកន្លែងដែលលោកបានស្នាក់នៅចាប់តាំងពីពាក់កណ្តាលខែកក្កដា។

ស្ថានីយទូរទស្សន៍ថៃបានបង្ហាញរូបលោក Rajapaksa និងស្ត្រីម្នាក់ដែលគេជឿថា ជាភរិយារបស់លោកនៅខាងក្រៅសាល VIP នៃអាកាសយានដ្ឋាន Don Muang ទីក្រុងបាងកក ដែលត្រូវបាននាំទៅកាន់រថយន្ត ហើយបន្ទាប់មកបានទៅកាន់គោលដៅមិនបានបង្ហាញ។ មន្ត្រីនៅក្នុងប្រទេសថៃបាននិយាយថា អតីតប្រធានាធិបតីលោក Rajapaksa ត្រូវបានស្នើសុំដោយរដ្ឋាភិបាលប្រទេសស្រីលង្កា ដើម្បីអនុញ្ញាតឱ្យអតីតប្រធានាធិបតីរូបនេះចូលមកក្នុងប្រទេសថៃ ហើយលោកនឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន៕
អត្ថបទ៖ ប៊ុនថន