បាល់ទាត់៖ ការប្រកួតក្របខណ្ឌ English Premier League សប្តាហ៍ទី២ ចុងសប្តាហ៍នេះនឹងមានការសម្រាកផឹកទឹករឺហៅថា Drinks Breaks ស្របពេលដែលអាកាសធាតុចាប់ផ្តើមក្តៅខ្លាំងនៅចក្រភពអង់គ្លេស។

ការិយាល័យឧតុនិយមអង់គ្លេសបានបញ្ជាក់ថា នឹងមានរលកកំដៅបោកបក់នៅតំបន់ជាច្រើនក្នុងចក្រភពអង់គ្លេស ហើយសីតុណ្ហភាពនឹងឡើងជាអតិបរមា ៣៧អង្សារ។ នៅ English Premier League ទើបតែសំរេចអនុវត្តបែបនេះ តែនៅក្របខណ្ឌខាងក្រោមគឺ English Football League បានសំរេចឱ្យមានការសម្រាកផឹកទឹកនេះនៅពេលសីតុណ្ហភាពលើសពី ៣០អង្សារ។ ការសម្រាកផឹកទឹកនេះទើបតែត្រូវបានសំរេចឱ្យអនុវត្ត ដោយសមាគមបាល់ទាត់អង់គ្លេស FA អំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ប៉ុណ្ណោះនៅពេលបាល់ទាត់ចាប់ផ្តើមឡើងវិញនៅរដូវកាល ២០១៩-២០២០៕
អត្ថបទ៖នាង សុភាវុធ