អាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានចុះកិច្ចព្រមព្រៀងគ្នាលើការងារបោសសម្អាតមីននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន

2022/08/13 12:49:47 am        155

ភ្នំពេញ ៖ រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន បន្ទាប់ពីបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីចាប់ផ្តើមការងារបោសសម្អាតមីននៅឃុំចំនួន ៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទំហំផ្ទៃដីប្រមាណ ៦,៥៥ គីឡូម៉ែត្រក្រឡា ដែលការបោសសម្អាតនេះ មានរយៈពេល ៤ខែ ចាប់ពីខែសីហា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានបញ្ជូននូវកម្លាំងបញ្ជាការដ្ឋានកងវិស្វកម្មនៃកងទ័ពជើងគោក ដើម្បីចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ព្រមទាំងចាត់ទុកថាការរួមរបស់កងទ័ពក្នុងការងារមនុស្សធម៌ គឺមានតម្លៃវិសេសវិសាលណាស់សម្រាប់ប្រទេសមួយដែលមានសន្តិភាពពេញលេញ។ 

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបន្តលើកឡើងទៀតថា ក្រោមម្លប់សន្តិភាព សម្តេចតេជោ មិនចង់ឃើញប្រជាពលរដ្ឋណាម្នាក់ បន្តរស់នៅទាំងភ័យខ្លាច និងបន្តរងគ្រោះដោយសារគ្រាប់មីនទៀតទេ ហើយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងបន្តរក្សា និងការពារសន្តិភាព ពីសម្តេចតេជោ ជូនជាតិមាតុភូមិ ក្នុងនាមជាអ្នកបន្តវេនជានាយករដ្ឋមន្រ្តីនាពេលអនាគត។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានផ្ទៃដីមានមីនសរុបចំនួន ៤៥.៦៥៨.៤៩១ ម៉ែត្រក្រឡា ស្មើនឹង ៤០៦ ចម្ការមីន ដែលគ្រោងនឹងបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ និងប្រកាសជាខេត្តអស់មីន ក្នុងឆ្នាំ២០២៣ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន។

ឯកឧត្ដមបន្តទៀតថា ស្រុកភ្នំស្រួច ដែលត្រូវប្រគល់ឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃនេះ មានផ្ទៃដីមានមីនសរុបចំនួន ៣១.៥០២.៦៥៣ ម៉ែត្រក្រឡា ២៣៥ ចម្ការមីន ស្មើនឹងប្រមាណ ៦៩% នៃផ្ទៃដីមានមីនទូទាំងខេត្តកំពង់ស្ពឺ ក្នុងនោះការអនុវត្តដំណាក់កាលទី១ មានរយៈពេល ០៤ ខែ ចាប់ផ្តើមពីខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឃុំចំនួន ៧ រួមមាន៖ ឃុំអូរ ឃុំមហាសាំង ឃុំតាំងស្យា ឃុំព្រៃរំដួល ឃុំតាំងសំរោង ឃុំក្រាំងដីវ៉ាយ និងឃុំចំបក់ ក្នុងទំហំផ្ទៃដី ៦.៥៥៨.២០២ ម៉ែត្រក្រឡា ស្មើនឹង ៦២ ចម្ការមីន។

លោកឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានកងវិស្វកម្មនៃកងទ័ពជើង តំណាងរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ពិធីចុះហត្ថលេខានាថ្ងៃនេះ គឺជាការចាប់ផ្តើមការងារបោសសម្អាតមីនជាលក្ខណៈមនុស្សធម៌លើកដំបូងរបស់កងទ័ពជើងគោក ទោះបីសកម្មភាពបោសសម្អាតមីនបែបនេះ មានចាប់តាំងពីថ្ងៃរំដោះក៏ដោយ។ 

លោកបន្តទៀតថា កងទ័ពជើងគោក នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការផ្តល់ដីសុវត្ថិភាព និងផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមតំបន់មានការគម្រាមកំហែងដោយសារគ្រាប់មីន៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm