ប្រធាន​គណៈ​ចលនា​មហាជន​បក្ស​ប្រជាជន​រម្លឹក​សមាជិក​ត្រូវ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ និង​វាយបក​ឲ្យ​បាន​រហ័ស​

2022/08/13 06:11:03 pm        676

ភ្នំពេញ៖ ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ផ្ទុយ​ពី​ការពិត បាន​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រម្លឹក​ដល់​សមាជិក​-​សមាជិការ​ទាំងអស់​ត្រូវ​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ និង​វាយបក​ទៅវិញ​ឲ្យ​បាន​រហ័ស ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ន្តច្រឡំ​។ ​ការ​រម្លឹក​នេះធ្វើឡើង​នៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ​ព្រឹក​នេះ​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា អម​ដំណើរ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី អគ្គ​លេខា​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែសីហា​នេះបាន​ចូលរួម​ជា​អធិបតី​ភាព​បើក​សិក្ខាសាលា​ស្ដីពី "​ការចែករំលែក និង​ការផ្លាស់ប្ដូរ​បទពិសោធន៍​លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន​នៅក្នុង​បរិបទ​ឌីជីថល​’’​។ ​សិក្ខា​សិលា​នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សិក្ខាកាម​មកពី​គ្រប់​រចនាសម្ព័ន្ធ​គណបក្ស​ប្រមាណ​ជាង ៧០០​នាក់​។ ​នៅ​ក្នុង​ឱកាស​ខាងលើ​នោះ ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែង​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជាកំពុង​ស្ថិត​ក្នុង​ស្ថានភាព​ល្អ និង​អំណោយផល ដែល​តាំងពី​ឆ្នាំ​២០១៨ ​មកគណបក្ស​ប្រជាជន​កម្ពុជា​បាន​ក្តាប់​នូវ​អំណាច​ពេញដៃ​ទាំងស្រុង ក្នុង​ការ​ដឹកនាំ​ប្រទេស ចាត់ចែង​កិច្ចការ​ផ្ទៃក្នុង រៀបចំ​កំណែទម្រង់​ផ្សេងៗ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់​រីកចម្រើន ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់កាលពី​ខែ​មិថុនា​កន្លងទៅនេះ​ក៏បាន​បង្ហាញថា ប្រជាជន​ភាគច្រើន​បាន​គាំទ្រ ជឿជាក់ ទុកចិត្ត​មក​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោកជំទាវ​បន្តថា ការពង្រឹង​សមត្ថភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ឌីជីថល​ជាពិសេស​ប្រព័ន្ធ​បណ្តាញ​ព័ត៌មាន​សង្គមដែលមាន​លក្ខណៈ​ងាយស្រួល និង​លឿន​រហ័ស​ទាំង​ក្នុង​ការ​ផ្សព្វ​ផ្សាយ និង​ចែកចាយ​បន្ត គឺ​មាន​សារៈសំខាន់​មិន​គួរ​មើល​រំលងដើម្បី​ឈាន​ទៅ​ពង្រីក​វិសាលភាព ​នៃ​ការ​ផ្សព្វផ្សាយ​មហាជន​ឱ្យ​កាន់តែ​ទូលាយ​ក្នុង​មជ្ឈដ្ឋាន​មហាជន ក៏ដូចជា​ការប្រើប្រាស់​ប្រព័ន្ធ​នេះក្នុង​ការ​ពន្យល់​បកស្រាយ និង​ឆ្លើយតប​បក​ភ្លាមៗ​លើ​ការវាយប្រហារ​ផ្សេងៗឱ្យ​មាន​ភាព​រស់​រវើក និង​ទាន់​សភាពការណ៍ ដើម្បី​បញ្ជ្រាប​ឱ្យ​ប្រជាជន​យល់​ច្បាស់​អំពី​ភាពត្រឹមត្រូវ ការយកចិត្តទុកដាក់​ខ្ពស់ និង​កិច្ចខិតខំ​ប្រែង​ប្រែង​របស់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ ដោះស្រាយ​បញ្ហា​សង្គម​នានា សំដៅ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ជំរុញ​ការអភិវឌ្ឍ​នៃ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​

​ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​នី អគ្គលេខា​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន​ គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជាមានប្រសាសន៍​ដែរ​ថា ដោយ​សង្កេតឃើញ​ពី​ភាព​ចាំបាច់​ក្នុងការ​សិក្សា​ស្រាវជ្រាវ វាយតម្លៃ​សមរភូមិ​សតិអារម្មណ៍ និង​សិក្សា​ពី​វិធីសាស្ត្រ​ក្នុង​ឆ្លើយតប​ដែល​អាច​ផ្តល់​ជា​ធាតុ​ចូលដល់​គណបក្ស គណៈ​ចលនា​មហាជននៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ជា​ប្រធានបានសម្រេច​កាលពី​ថ្ងៃ​ទី​២០ ​ខែកក្កដា ឆ្នាំ​២០២១ ក្នុង​ការបង្កើត​ក្រុមការងា​ប្រមូល​ព័ត៌មាន វាយតម្លៃ និង​ឆ្លើយតប​សតិអារម្មណ៍​មហាជនចំណុះ​ឲ្យ​គណៈ​ចលនា​មហាជន មាន​ភារៈ​កិច្ច​សំខាន់ៗ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ដើម្បី​វាយតម្លៃ​ពី​សភាពការណ៍​សតិអារម្មណ៍​មហាជន សហការ​តាមដាន​សកម្មភាព​មជ្ឈដ្ឋាន​ប្រឆាំង​នោះ ដើម្បី​ជំរុញ​ឆ្លើយតប​តាម​ករណី​ជាក់ស្តែង ក៏ដូចជា​ការចូល​រួមជាមួយ​យន្តការ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៃ​សម្មតិ​ផល និង​គុណូបការៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​គួរ​បញ្ជាក់​ដែរ​ថា ការរៀបចំ​សិក្ខាសាលា​ខាងលើ​មាន​គោលបំណង​សំខាន់​ចំនួន ​៤​ រួមមាន​៖​ ទី​១. ​ធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​ស្វែងយល់​អំពី​តួនាទី​របស់​ការងារ​ផ្សព្វផ្សាយ និង​សាធារណមតិ ទី​២.​ ចែករំលែក​អំពី​វិធីសាស្ត្រ​នៃ​ការ​ផ្សព្វផ្សាយ​មហាជន​ក្នុង​បរិបទ​ឌីជីថល ទី​៣. ​បង្កើត​ឱកាស​ជួបជុំ និង​ពង្រីក​ការទំនាក់ទំនង​ជាមួយ​អង្គការ​ចាត់តាំង ​និង​យន្តការ​ផ្សព្វផ្សាយ​នានា​របស់​គណបក្ស ជាពិសេស​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ភាព​ប្រទាក់​ក្រឡា​គ្នា​ទាំង​យន្តការ​នានា​នៅ​ថ្នាក់​កណ្តាល និង​រវាង​ទំនាក់ទំនង​រវាង​យន្តការ​ថ្នាក់កណ្តាល​ជាមួយ​ថ្នាក់មូលដ្ឋាន និង​ទី​៤.​ បង្កើត​ឱកាស​បាន​រៀន​សូត្រ​ពីគ្នា​ទៅវិញទៅមក​ដកស្រង់​ទស្សនៈ ចែករំលែក​បទពិសោធន៍ និង​ស្វែងយល់​ពី​ការផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន​នីមួយៗ និង​ពី​តម្រូវការ​៕ អត្ថបទ​៖ ​ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm