កំពង់ចាម៖ ក្រុមគ្រូពេទ្យខ្មែរនៅប្រទេសបារាំង បានចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងឃុំកោះសូទិន ស្រុក កោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែសីហាម្សិលមិញ ។
លោកវេជ្ជបណ្ឌិត ឡោ គីមសុង ប្រធានសមាគមគ្រូពេទ្យខ្មែរនៅប្រទេសបារាំង បានប្រាប់BTVថា បេសសកកម្ម របស់ក្រុមគ្រូពេទ្យប្រទេសបារាំង នៅពេលនេះ គឺផ្ដល់ការពិនិត្យភ្នែក ផ្ដល់វែនតា ចាក់ម្ជុលវិទ្យាសាស្រ្ត ដោយឥតគិតថ្លៃ ដើម្បីចូលរួមជួយលើកស្ទួយសុខភាពប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលមានជីវភាពមិនសូរធូរធារ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយមិនគិតថ្លៃនេះ គឺមិនបែងចែកនិន្នាការ អ្វីទាំងអស់។
ប្រជាពលរដ្ឋ បានសម្ដែងការអរគុណដល់ក្រុមគ្រូពេទ្យប្រទេសបារាំង ដែលបានចុះពិនិត្យ និងព្យាបាលជំងឺជូនពួកគេ។
ការពិនិត្យព្យាបាលជំងឺជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង នៅពេលនេះ គឺផ្ដោតលើជំងឺទូទៅ ជំងឺភ្នែក ផ្ដល់ជូនវែនតា ចាក់ម្ជុលវិទ្យាសាស្រ្ត និងនាំយកកាតាប ថ្នាំដុះធ្មេញ សៀវភៅ ច្រាសដុះ ធ្មេញ សាប៉ូដុះខ្លួន ខ្មៅដៃ ចែកជូនសិស្សបឋមសិក្សាចំនួន ២០០នាក់ផងដែរ៕អត្ថបទ៖ ថុង សីហា