ឆ្នាំ២០២១ កម្ពុជាបង្ក្រាបអំពើដូរមនុស្សជាង ៣៥០ករណីនិងសង្គ្រោះជនរងគ្រោះជាង១៥០០នាក់

2022/08/13 07:44:07 pm        608

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជាបង្ក្រាបបទល្មើសជួញដូរ មនុស្សបានជាង ៣៥០ករណី ដែលការបង្ក្រាបនេះ បានច្រើនជាងឆ្នាំណាៗទាំងអស់ និងបានជួយ សង្គ្រោះជនរងគ្រោះចំនួនជាង ១៥០០នាក់ ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ម្សិលមិញ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា នៅឆ្នាំ២០២១ ក្នុង​ដំណាក់​កាល ដែលកំពុងមានការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ គណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស សមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូ បានធ្វើការផ្សព្វផ្សាយពីករណីជួញ​ដូរមនុស្ស ទៅដល់ប្រជាពលរដ្ឋចំនួនជាង ១២ម៉ឺន៨០០០លើក ស្នើមនុស្ស ជាង៦លាននាក់ ។

លោកជំទាវ បានបន្តថា នៅក្នុងឆ្នាំ២០២១ ការបង្ក្រាបបទល្មើសជួញដូរមនុស្ស ​បានរហូតដល់ ៣៥៩ករណី ​និងបានបញ្ជូនជនសង្ស័យជាច្រើននាក់ទៅតុលាការ ​ចាត់ការតាមនីតិវិធីច្បាប់ ខណៈ ឆ្នាំ២០១៩ បង្ក្រាបបានត្រឹម១៥៥ករណី​ គឺកើនឡើងទ្វេដង ហើយបានសង្គ្រោះជនរងគ្រោះរហូត​ដល់១ ៥៧៧នាក់ ដែលកាលពីឆ្នាំ២០១៩ គឺសង្គ្រោះបានត្រឹម ៤៦៧នាក់ ។

ក្នុងសន្និសីទនេះដែរ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ បានលើកឡើង ថា ប្រសិនបើពលរដ្ឋ​ ចង់រាយការណ៍​ព័ត៌មានពាក់ព័ន្ធការជួញដូរមនុស្ស​ ដើម្បីឲ្យមានការបង្រ្កាប​ទាន់​​ពេលវេលា អាចទាក់ទង «Hotline របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស គឺ (១២៨៨) ហើយនៅពេល ​ដែលទូរស័ព្ទទៅ Hotlineនេះ​ មានការរអាក់រអួល គឺនៅមានហ្វេសប៊ុក​ផេក​របស់នាយកដ្ឋានថែមទៀត​ ដែលអាចផ្ញើព័ត៌មានចូល ​ដើម្បីសហការគ្នាស្រាវជ្រាវ ៕ អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm