មកដល់ពេលនេះ អ្នកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសជំរុញទី៥ ក្នុងរាជធានី បានចំនួន៩.២៤%

2022/08/13 07:49:22 pm        760

ភ្នំពេញ៖ បើតាមឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញទី៥ ក្នុងរាជធានីភ្នំពេញ បានចំនួន៩.២៤% ខណៈអ្នកដែលចាក់វ៉ាក់សាំងដូសជំរុញទី៤ បានចំនួន៨០.៣០%។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ជាលទ្ធផលនៃការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២​ម្សិលមិញ​នេះ កុមារមានអាយុពី០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ ក្រុមគោលដៅ៧២,៨៥៤នាក់ ចាក់វ៉ាក់សាំងដូសទី៣ បានចំនួន៣%, កុមារមានអាយុ០៥ឆ្នាំ ក្រុមគោលដៅ៤៩.៨៤៨នាក់ ​ចាក់វ៉ាក់សាំងដូសទី៤ បាន​ចំនួន២.៦៣%, កុមារមានអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្រុមគោលដៅ២២១,១៣៦នាក់ ចាក់វ៉ាក់សាំងដូសទី៤ បានចំនួន២៨.៧៣%, កុមារ និងយុវជន មានអាយុពី១២ឆ្នាំ​ ដល់ក្រោម១៨ឆ្នាំ ក្រុមគោលដៅ​១៩១,៤៨៦នាក់ ចាក់វ៉ាក់សាំងដូសទី៥ បានចំនួន២.៥៤% និងប្រជាពលរដ្ឋ​មាន​អាយុចាប់ពី១៨ឆ្នាំឡើង ក្រុមគោលដៅ១,៤១២,៧៦៩នាក់ ចាក់វ៉ាក់សាំងដូសទី៥ បានចំនួន៩.២៤% ឬស្មើចំនួនប្រជាពលរដ្ឋ១៣០,៥១៦នាក់។

ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ​បានបន្ថែមទៀតថា សព្វថ្ងៃក្រៅពីការផ្តល់​សេវាចាក់វ៉ាក់​សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក ​និងមណ្ឌលសុខភាព ចំនួន៤៣ទីតាំង គឺក្រុមការងារ​គ្រូពេទ្យនៃការិយាល័យស្រុកប្រតិបតិ្តទូទាំងរាជធានីភ្នំពេញ ​បានបន្តចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូស​មូលដ្ឋាន ​និងដូសជំរុញជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ​និងទីប្រជុំនានា ជាពិសេសរៀងរាល់​ថ្ងៃសីល គឺក្រុមការងារគ្រូពេទ្យចុះចាក់វ៉ាក់សាំងនៅតាមទីវត្តអារាម ​ជូនលោកតា​ លោកយាយ ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលអញ្ជើញមកវត្ត ខកខានមិនបានចាក់វ៉ាក់សាំង ​ក៏ក្រុមការងារគ្រូពេទ្យ សម្រួលនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនផងដែរ។​

អាស្រ័យហេតុនេះ ​ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង សូមធ្វើការអំពាវនាវដោយទទូច និង​សូម​ក្រើនរំលឹក​ដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋទាំងអស់​ ត្រូវនាំគ្នាបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ​ទាំងដូសមូលដ្ឋាន ​និងដូសជម្រុញ (ដូសទី៣ ដូសទី៤ និងដូសទី៥) ជាចាំបាច់ ​ដែលមានគម្លាតពីដូសមួយទៅដូសមួយទៀត មានរយៈពេលពី៣ខែឡើងទៅ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm