អ៊ុយក្រែន៖ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា គ្រាប់រ៉ុក្កែតបានធ្លាក់មកលើទីក្រុង Kramatorsk របស់អ៊ុយក្រែន។ វាត្រូវបានគេរាយការណ៍ថា គ្រាប់រ៉ុក្កែតចំនួន ១១គ្រាប់បានវាយប្រហារមកលើតំបន់នេះ។ យោងតាមអាជ្ញាធរបានឲ្យដឹងថា អគារលំនៅឋានបានរងការបំផ្លាញ ប៉ុន្តែគ្មានជនស៊ីវិលណាម្នាក់រងរបួសនោះទេ។
លោក Viktor Voropaiev អាយុ 74ឆ្នាំជាពលរដ្ឋបាននិយាយថា លោកបានឮគ្រាប់ផ្ទុះ ខណៈពេលលោកកំពុងដេកនៅពេលយប់ ហើយលោកបានជម្លៀសចេញភ្លាមៗទៅកាន់ទីជម្រកជាមួយគ្រួសាររបស់គាត់។ យោងតាមអាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា ទីក្រុងមួយផ្សេងទៀតគឺទីក្រុង Kurakhove ដែលស្ថិតនៅភាគខាងជើងទីក្រុង Donetsk ក៏ត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតពេញមួយយប់ ដែលការវាយប្រហារនេះបណ្តាលឲ្យជនស៊ីវិលពីរនាក់ស្លាប់ និងលំនៅឋានពលរដ្ឋមួយចំនួនរងការបំផ្លាញ៕
អត្ថបទ៖ ប៊ុនថន