កម្ពុជា​បានកែទម្រង់​លើការ​ប្រមូល​ចំណូល​ជាច្រើន ដែលអាចធ្វើឲ្យ​រាជរដ្ឋាភិបាល​សម្រេច​តាម​ចក្ខុវិស័យ

2022/08/14 07:10:39 pm        956

ភ្នំពេញ៖ ការគ្រប់គ្រង​សវនកម្ម​បាន​ច្បាស់​លាស់ និង​គ្រប់​ជ្រុងជ្រោយ​ នឹង​ធ្វើ​ឲ្យ​អង្គភាព​ប្រមូល​ចំណូល​របស់​រាជរដ្ឋាភិបាល អាច​ប្រមូល​ចំណូល​ចូល​ថវិកា​ជាតិ​បាន​ច្រើន ​និង​មាន​ប្រសិទ្ធភាព​ ដើម្បី​ឲ្យ​កម្ពុជា​សម្រេច​បាន​តាម​ចក្ខុវិស័យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ។

ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួ​យ​ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន​ BTV​ ស្តីពី​ការ​គ្រប់គ្រង ​និង​ការ​អនុវត្ត​សវនកម្ម​នៅ​កម្ពុជា​ថា​ ពាក់ព័ន្ធ​សវនកម្ម​នេះ ​ចំពោះ​រោងចក្រ​ សហគ្រាស អត់រក​ប្រាក់​ចំណេញ​ក៏ដោយ​ ក៏​ត្រូវ​ការ​បញ្ជី​គណនេយ្យ,​ ការ​ចុះ​បញ្ជី​គណនេយ្យ​មាន​សំខាន់​ណាស់​ ដើម្បី​ការ​កត់ត្រា​ប្រតិបត្តិការ​រាល់​ពេល​វេលា ​រាល់​ថ្ងៃ ក្នុង​នោះ​មុន​នឹង​ចុះ​បញ្ជី​គណ​នេយ្យ​បាន​ យើង​ត្រូវ​ប្រមូល​រៀបចំ​បញ្ជី​ហិរញ្ញ​វត្ថុ​ និ​ង​ធ្វើ​សវនកម្ម លើ​របាយការណ៍​ហិរញ្ញវត្ថុ​ទាំង​នោះ ​ជាអ្វី​ដែល​យើង​ចុះប្រ​តិបត្តិការ​ បន្ទាប់​មក​អ្នក​សវនកម្ម​ នឹង​វាយ​តម្លៃទៅ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​នោះ​លើ​ស្ថានភាព​ជាក់​ស្ដែង​ ប្រសិន​បើ​មាន​បញ្ហា អ្នក​សវនកម្ម​អាច​ស្នើ​ដល់​ភាគី​ក្រុមហ៊ុន​ រោងចក្រ សហគ្រាស អាជីវក​ម្ម​នានា​ ដើម្បី​ឲ្យ​គាត់​អនុវត្ត​លើ​ចំនុច​ខ្វះខាត​ទាំង​ឡាយ ​ក្នុងគោ​ល​ដៅ​កែ​សម្រួល​ឲ្យ​បាន​ល្អប្រ​សើរ​ឡើងវិ​ញ​ ។

ឯកឧត្តម បន្តថា ពាក់ព័ន្ធនឹង​សវនកម្ម​នេះ ​កម្ពុជា​មាន​ចំណុច​ខ្វះខាត​ច្រើន​ ដោយ​កម្ពុ​ជា​ទើប​តែ​បាន​អនុវត្ត​ច្បាប់​ តែ​រាជរដ្ឋាភិបាល​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​នេះ​ជា​បន្ត​បន្ទាប់ ​រហូត​មក​ដល់​ឆ្នាំ​ ២០២២ នេះ។ ទាក់ទង​សវនកម្ម​នេះ​ ប្រទេសមា​ន​ការ​អភិវឌ្ឍ​មួយ​ចំនួ​នបាន​អនុវត្ត​ច្បាប់​រាប់​រយ​ឆ្នាំ ​ហើយ​មាន​ប្រទេស​ខ្លះបា​ន​អនុវត្ត​ជាប់​ជាង​៣០០​ឆ្នាំ​ក៏​មាន ។ ទោះ​បី​យ៉ាង​ណា កម្ពុជា​ក៏​អនុវត្ត​ច្បាប់​នេះ​បាន​បន្តិច​ម្ដង​ៗ ​ដើម្បី​ប្រមូ​ល​ចំណូល​ពី​សហគ្រាស​សម្រាប់​សេដ្ឋកិច្ច​សង្គម​ ក្នុងនោះ​ក្រសួង​ហិរញ្ញវត្ថុ និងហិរញ្ញវត្ថុ បាន​ខិតខំ​ប្រឹង​ប្រែង​កែ​សម្រួល ​ដើម្បី​ប្រមូល​ចំណូល​សម្រាប់​ជាតិ​ ក្រោម​ដំបូល​នៃ​ការ​ការ​ចង្អុល​បង្ហាញ ​របស់ស​ម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ ដើម្បី​អនុវត្ត​ឲ្យ​មាន​តម្លាភាព ​និង​ប្រសិទ្ធភាព​ខ្ពស់​។ ​ចំណែក​ចំពោះ​វិស័យ​ឯកជន​ ប្រសិន​បើ​យើង​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ ​ក្នុង​នោះ​ក្រុមហ៊ុន​ រោងចក្រ សហគ្រាស នឹង​ទទួល​បាន​របាយកា​រ​ណ៍ជា​ក់​លាក់​ ពិត​ប្រាកដ នឹងអាច​ទទួល​បាន​ហិរញ្ញ​វត្ថុ​នានា​ដោយ​រលូន​ សម្រាប់​កិច្ច​ដំណើរ​ការ​អាជីវកម្ម​រប​ស់ខ្លួន ​។

ឯកឧត្តម ងី តាយី បញ្ជាក់ថា សារៈ​សំខាន់​នៃ​ការ​អនុវ​ត្ត​សវនកម្ម​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ គឺជា​ការ​វាយ​តម្លៃ​ វាស់វែង​ ឬថ្លឹង​ថ្លែង​លើ​ផ្នែក​បច្ចេក​ទេស​នៃ​គណនី​ផង​ និង​ច្បាប់​សារពើពន្ធ​ផង​ ដោយ​គ្រប់​ផ្នែក​ចូល​ជា​របាយការណ៍​តែមួយ ​ទៅ​លើ​ភាព​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​ ប្រសិន​មាន​លក្ខណៈ​មិន​ស្រប​ច្បាប់​ ក្រុមហ៊ុន ​រោង​ចក្រ​សហគ្រាស​អាច​ពិចារណា ​ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។ ចំពោះ​សវនកម្ម​នេះ​ប្រសិន​បើ​ក្រុមហ៊ុន​បាន​អនុវ​ត្ត​លើ​ចំនុច​ ៣ ​ដែល​បាន​កំណត់​ដោយច្បាប់​ ឬបាន​ចំនួន​ពីរ​ចំណុច ​ក្រុម​ហ៊ុន​នោះនឹ​ង​អាច​ធ្វើសវនកម្ម​បាន​, ការ​អនុវត្ត​សវនកម្ម​ គឺជា​ការ​ចាំ​បាច់​ណាស់​សម្រាប់​ក្រុមហ៊ុន​ ចង​ក្រង​ជា​របាយការណ៍​ ដោយ​របាយការណ៍​នេះ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​កិច្ច​ដំណើរ​ការ​ក្នុង​អាជីវកម្ម​ ឬ​ក៏​ការ​ទទួល​បាន​ហិរញ្ញ​ប្បទាន​ផ្សេង​ៗ ដើម្បី​អភិឌ្ឍន៍ផែន​ការ​របស់ខ្លួន៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        135
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm